ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកជំទាវ ឧបត្ថម្ភថវិកាចំនួន ១ម៉ឺនដុល្លារ ជូនកាកបាទក្រហមកម្ពុជា ដើម្បីអបអរទិវា ៨ ឧសភា ២០២៤

✎ អត្ថបទដោយ: Brocheareast Media
550

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកជំទាវ ដែលបានឧបត្ថម្ភថវិកាចំនួន ១០.០០០ដុល្លារ (មួយម៉ឺនដុល្លារអាម៉េរិក) ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។

សូមជម្រាបថា សម្រាប់សប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលមានសទ្ធាជ្រះថ្លាចូលរួមបរិច្ចាគ សម្ភារៈ និងថវិកាជូនកាកបាទក្រហមក្រហមកម្ពុជា ក្នុងឱកាសខួប ១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ ដើម្បីឱ្យសមាគមជាតិមានធនធាន និងលទ្ធភាពគ្រប់គ្រាន់ ក្នុងការបន្តផ្តល់សេវាកម្មមនុស្សធម៌ជួយដល់ជនរងគ្រោះ និងជនងាយរងគ្រោះបំផុត ប្រកបដោយបរិយាប័ន្ន សូមអញ្ជើញទៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ឬសូមវេរចូលគណនីធនាគាររបស់កាកបាទក្រហមកម្ពុជា ដែលមានជម្រើសដូចខាងក្រោម៖
👉 ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB)៖
* អ្នកទទួលផល : កាកបាទក្រហមកម្ពុជា
* គណនីឈ្មោះ : CRC Internal Funds Raised
* គណនីប្រាក់រៀល : 100004348127
* គណនីប្រាក់ដុល្លារអាម៉េរិក : 300001709996
👉 ធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA)៖
* អ្នកទទួលផល : កាកបាទក្រហមកម្ពុជា
* គណនីឈ្មោះ : CAMBODIAN RED CROSS
* គណនីប្រាក់រៀល : 777 766 168
* គណនីប្រាក់ដុល្លារអាម៉េរិក : 777 788 168
👉 រាល់ព័ត៌មានបន្ថែម សូមមេត្តាទំនាក់ទំនង៖
* លោកជំទាវ ពុំ ចន្ទីនី លេខទូរស័ព្ទ : 012 921 105
* លោកជំទាវ មែន នារីសោភ័គ លេខទូរស័ព្ទ : 012 810 854
* ឯកឧត្តម ឌួង អេលីត លេខទូរស័ព្ទ : 017 248 888

អត្ថបទទាក់ទង