កម្ពុជានឹងធ្វើបទអន្តរាគមន៍ស្តីពីភាពជោគជ័យនិងបញ្ហាប្រឈមក្នុងមហាសន្និបាតសុខភាពពិភពលោកនៅប្រទេសស្វីស

✎ អត្ថបទដោយ: Brocheareast Media
448

កម្ពុជានឹងធ្វើបទអន្តរាគមន៍ស្តីពីភាពជោគជ័យនិងបញ្ហាប្រឈមនានាក្នុងវិស័យសុខាភិបាលនៅក្នុងប្រទេសនិងសកលនាពេលបច្ចុប្បន្ននៅក្នុងមហាសន្និបាតសុខភាពពិភពលោកលើកទី៧៧ នៅទីក្រុងហ្សឺណែវប្រទេសស្វីស។
ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល អមដំណើរដោយ ឯ.ឧ អ៊ិន តារា ឯកអគ្គរាជទូត និងតំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំការិយាល័យអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ នៅទីក្រុង ហ្សឺ ណែវ ប្រទេសស្វីសកាលពីថ្ងៃទី២៧ឧសភា ចូលរួមពិធីបើកមហាសន្និបាតសុខភាពពិភពលោក លើកទី៧៧ នៅទីក្រុងហ្សឺណែវ។
ក្នុងនាមកម្ពុជា និងក្នុងនាមក្រសួងសុខាភិបាលនៃកម្ពុជាឯ.ឧ រដ្ឋមន្ត្រី នឹងធ្វើបទអន្តរាគមន៍ដោយផ្ទាល់នៅចំពោះមុខមហាសន្និបាតសុខភាពពិភពលោក ក្នុងវេលាដ៏ឆាប់ខាងមុខ លើប្រធានបទដ៏មានសារៈសំខាន់ ដែលជាគំនិតយោបល់ ជាទស្សនៈទានរបស់កម្ពុជាចែករំលែកដល់ពិភពលោក ដោយឈរលើបទពិសោធន៍កម្ពុជា រួមទាំងកិច្ចការប្រឈមជាសាកលទាំងឡាយ៕

អត្ថបទទាក់ទង