កម្ពុជានិងអង្គការ អាយ. អូ. អឹម. ប្តេជ្ញារួមគ្នាគាំពារសិទ្ធនិងផ្តល់សុវត្តិភាពដល់ពលករទេសន្តរប្រវេសន៍
✎ អត្ថបទដោយ: Brocheareast Media
- បានឃើញ:
417

ចែករំលែក:
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនិងអង្គការអន្តរជាតិទេសន្តរប្រវេសន៍ប្រចាំនៅកម្ពុជា(IOM)បានប្តេជ្ញារួមគ្នាគាំពារសិទ្ធនិងផ្តល់សុវត្តិភាពដល់ពលករទេសន្តរប្រវេសន៍ទាំងមុនពេលចេញដំណើរនិងមុនពេលបំពេញការងារនៅប្រទេសទទួល។
ការប្តេជ្ញារួមគ្នានេះបានធ្វើឡើងកាលរសៀលថ្ងៃទី២៧ខែឧសភា ឆ្នាំ២០២៤រវាង ឯ.ឧ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាមួយលោកស្រី Kristin Parco ប្រធានបេសកកម្មអង្គការអន្តរជាតិទេសន្តរប្រវេសន៍ប្រចាំកម្ពុជានៅទីស្តីការក្រសួង។
គួរបញ្ជាក់ថាបច្ចុប្បន្នកម្ពុជាមានពលករធ្វើការនៅក្រៅប្រទេស ជាង១លាន៣សែននាក់ ក្នុងនោះប្រទេសថៃ មានច្រើនជាងគេ ប្រមាណជាង១លាន២សែននាក់ដោយបានផ្ញើថវិកាត្រឡប់មកប្រទេសវិញប្រមាណជិត៣ពាន់លានដុល្លារអាមេរិក៕
អត្ថបទទាក់ទង