រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​៖​ការ​រីក​ចម្រើន​ផ្នែក​បច្ចេកវិទ្យា​ធ្វើ​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទំនើប

✎ អត្ថបទដោយ: Brocheareast Media
473

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​គូសបញ្ជាក់​ថា​ ការ​ធ្វើ​សមាហរណកម្ម និង​បរិវត្ត​កម្ម​ក្នុង​បរិបទ​ឌី​ជី​ថ​ល​ សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​បុរាណ​ជា​ភាព​ចាំបាច់ រួម​ជាមួយ​ការ​បង្កើន​គុណភាព​ព័ត៌មាន​។
យោង​តាម​បណ្តាញ​សង្គម​របស់​ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​នៅ​ល្ងាច​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០២៤ បាន​លើក​ឡើង​ថា​៖ ការ​រីក​ចម្រើន​ផ្នែក​បច្ចេកវិទ្យា​បាន​ធ្វើ​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទំនើប​កើនឡើង បង្កើត​ឱ្យ​មានការ​ប្រកួតប្រជែង ជាមួយ​វិបត្តិ​ហិរញ្ញវត្ថុ ការ​ធ្លាក់​ចុះ​នៃ​ចំណូល​ពាណិជ្ជកម្ម​។ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បន្ថែម​ថា​​ «​នៅ​ល្ងាច​ថ្ងៃ​ទី​១០​ខែឧសភា ឆ្នាំ ២០២៤ ខ្ញុំ​បាន​ចូលរួម​ជា​អធិបតី​ប្រារព្ធ​ខួប ១០ ឆ្នាំ​នៃ​ការ​បង្កើត​កាសែត​ខ្មែរ ថា​ម​ស៍​។

រហូត​មក​ដល់​ពេល​នេះ សារព័ត៌មាន​បោះពុម្ព​ជា​ភាសា​អង់គ្លេស​មាន​តែ​មួយ​គត់​ក្រោយ​កាសែត​ភ្នំពេញ ប៉ុស្តិ៍​ភាសា​ខ្មែរ​និង​អង់គ្លេស​ប្រកាស​បញ្ឈប់​ការ​បោះពុម្ពផ្សាយ​នៅ​ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០២៤ និង​បន្ត​ការ​ផ្សព្វផ្សាយ​របស់​ខ្លួន​នៅ​លើ​អន​ឡាញ​»។ឯកឧត្តម រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ​​«ការ​រីក​ចម្រើន​ផ្នែក​បច្ចេកវិទ្យា​បាន​ធ្វើ​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទំនើប​កើនឡើង បង្កើត​ឱ្យ​មានការ​ប្រកួតប្រជែង ជាមួយ​វិបត្តិ​ហិរញ្ញវត្ថុ ការ​ធ្លាក់​ចុះ​នៃ​ចំណូល​ពាណិជ្ជ​កម្ម និង​ភាព​សម្បូណ៌​បែប​នៃ​ខ្លឹមសារ និង​មធ្យោបាយ​ទទួល​ព័ត៌មាន​របស់​ប្រជាពលរដ្ឋ​កាន់តែ​ងាយស្រួល​និង​ទំនើប ជាដើម​ចម​នៃ​ការ​ធ្លាក់​ចុះ​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បុរាណ​ដូច​ជា​កាសែត វិទ្យុ និង​ទូរទស្សន៍​»។

ជាមួយ​គ្នា​នោះ​ដែរ​ ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​គូសបញ្ជាក់​បន្ថែម​ថា​​«ការ​ធ្វើ​សមាហរណកម្ម និង​បរិវត្ត​កម្ម​ក្នុង​បរិបទ​ឌី​ជី​ថ​ល​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​បុរាណ​ជា​ភាព​ចាំបាច់ រួម​ជាមួយ​ការ​បង្កើន​គុណភាព​ព័ត៌មាន គុណភាព​វិជ្ជាជីវៈ​ដើម្បី​ប្រសិទ្ធភាព​នៃ​ការ​ប្រកួតប្រជែង និង​បន្ស៊ាំ​នឹង​ការ​ប្រែប្រួល​នៃ​បច្ចេកវិទ្យា» ។


#សារព័ត៌មានប្រជារាស្ត្រ-BCRNews #fyp #BCRNEWS #សារពត៌មានប្រជារាស្រ្ត

អត្ថបទទាក់ទង