ប្រជាពលរដ្ឋប្រមាណជាង១៤០គ្រួសារ ប្រមូលម្តុំជួបជុំគ្នាក្នុងបរិវេន វត្ត វាំងចាស់ អំពាវនាវស្នេីសុំសម្តេចតេជោ សម្តេចធិបតី និងសម្តេចព្រះសង្ឃរាជ ជួយអន្តរាគម ដល់ព្រះចៅអធិការវត្ត វាំងចាស់ ព្រះនាម មួង ស្រឿង បានបន្តគង់នៅវត្តវាំងចាស់ បន្តទៀត
- បានឃើញ:

ព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ប្រជាពលរដ្ឋប្រមាណជាង១៤០គ្រួសារ ប្រមូលម្តុំជួបជុំគ្នាក្នុងបរិវេន វត្ត វាំងចាស់ សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ បានស្រែកយំតវ៉ា អំពាវនាវស្នេីសុំសម្តេចតេជោ សម្តេចធិបតី និងសម្តេចព្រះសង្ឃរាជ ជួយអន្តរាគម ដល់ព្រះចៅអធិការវត្ត វាំងចាស់ ព្រះនាម មួង ស្រឿង បានបន្តគង់នៅវត្តវាំងចាស់ បន្តទៀត
កាលពីថ្ងៃទី២៣ ខែមេសា ម្សិលមុិញ ក៏មានកិច្ចប្រជុំមួយដែលមានការចូលរួមពីក្រសួងធម្មការ និងសាសនា ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: អភិបាលក្រុងឧដុង្គម៉ែជ័យ កងកំលាំងសមត្ថកិច្ចជាច្រេីន និងព្រះសង្ឃប្រមាណ៦អង្គ រួមទាំងព្រះចៅអធិការផងដែរ បានបេីកកិច្ចប្រជុំមួយក្នុងបរិវេនវត្ត រីឯកំលាំងសមត្ថកិច្ចពុំអនុញ្ញាតឲ្យអ្នកសារព័ត៌មាន ទទួលបានព័ត៌មាននោះទេ ទាំងពេលបេីក និងបិទកិច្ចប្រជុំនោះ និងមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋបានចូលស្តាប់ដឹងឮ ថាតេីមានហេតុការអ្វីនោះឡេីយ ។
តាមកាបំភ្លឺរបស់ព្រះចៅអធិការវត្ត ព្រះអង្គមានសង្ឃដីកាថា កិច្ចប្រជុំនោះគឺពាក់ព័ន្ធករណីព្រះអង្គធ្វេីរបង និងប៉ះដីធ្លី បេតិកភណ្ឌជាតិ ដែលជាសម្បត្តិរដ្ឋដូចគ្នា ដែលព្រះអង្គមានបំណងជួយអភិរក្ស យ៉ាងណាមុិញ ព្រះចៅអធិការវត្តត្រូវបាន ក្រសួងធម្មការនិងសាសនា និងគណ:កម្មាធិការនៃអង្គប្រជុំសម្រេចបណ្តេញព្រះអង្គឲ្យទៅគង់នៅវត្តលង្កា ដែលមានឋាន:ជាព្រះសង្ឃធម្មតា នេះបេីតាមការលេីកឡេីងរបស់ព្រះចៅអធិការ មួង ស្រឿង ។
ចំណែកប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ បញ្ជាក់ថា ព្រះចៅអធិការ មួង ស្រឿង ព្រះអង្គលោកបានខិតខំកសាងផ្លូវលំជូនពលរដ្ឋ ការពារដីធ្លីវត្តនិងដីសម្បត្តិរដ្ឋជុំវិញទីនោះ ជួយសម្រួលទុក្ខលំបាករបស់ប្រជាពុទ្ធបរិស័ទ និងការខិតខំកសាងវត្តកាន់តែរីកចម្រេីន សម្រាប់ជាទីគោរពបូជា និងសម្រាប់ទេសចរណ៍នាពេលខាងមុខ ។
ព្រះអង្គចៅអធិការ ក៏បានអំពាវនាវដល់គណ:ព្រះសង្ឃរាជ ប្រមុខរាជរដ្ឋាភិបាល មេត្តាជួយដល់ព្រះអង្គបានគង់នៅវត្តនេះបន្តទៀត ។
អង្គភាពសារព័ត៌មានប្រជារាស្ត្រ រងចាំការបភ្លឺករណីនេះ ពីសំណាក់ក្រសួងពាក់ព័ន្ធ ដេីម្បីឲ្យសាធារណ:ជនបានជ្រាបជាព័ត៌មានបន្ថែម ៕
រូបភាពច្រើនទៀត៖ BCR News
———————
អត្ថបទ: មាស សុភាក់
#សម្តេចព្រះសង្ឃរាជ #សម្តេចតេជោហ៊ុនសែន #សម្តេចហ៊ុនម៉ាណែត #សារពត៌មានប្រជារាស្រ្ត-BCRNews #មួងស្រឿង #វត្តវាំងចាស់#ក្រុងឧដុង្គម៉ែជ័យ #ក្រសួងធម្មការនិងសាសនា #ក្រសួងយុត្តិធម៌#ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ #ពលរដ្ឋ