ក្រសួងការងារ បានចាប់ផ្តេីមបេីកប្រាក់អតីតភាពការងារជូនកម្មករនិយោជិត រោងចក្រ Y&W Garment នារសៀលម៉ោង១ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ មុនថ្ងៃកំណត់មួយថ្ងៃ ។
- បានឃើញ:

ក្រសួងការងារ បានចាប់ផ្តេីមបេីកប្រាក់អតីតភាពការងារជូនកម្មករនិយោជិត រោងចក្រ Y&W Garment នារសៀលម៉ោង១ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ មុនថ្ងៃកំណត់មួយថ្ងៃ ។
ក្រុមកម្មករនិយោជិតនៃក្រុមហ៊ុន Y&W បានអបអរសាទរ ចំពោះចំណាត់ការរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ: ដែលបានរៀបចំបេីកលុយអតីតភាពមុនថ្ងៃកំណត់ ដែលត្រូវបេីកនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ នៅសាលាខណ្ឌដង្កោ ។
យោងតាមប្រសាសន៍អ្នកពាក្យក្រសួងការងារ លោកកត្តា អន និងក្រុមកម្មករលេីកឡេីងដូចគ្នាថា ក្រសួងការងារ ដោះស្រាយបានឆាប់រហ័ស និងមានការរៀបចំច្បាស់លាស់ មានឡានក្រុងចំនួន៥ដឹកជញ្ជូនកម្មករទៅមក មានទឹកសុទ្ធ នំបុ័ង និងក្រុមសង្គ្រោះបឋមថែមទៀតផង ។
កម្មករនិយោជិត បានសម្រុកមកផ្ទៀងផ្ទាត់ឈ្មោះ នឹងផ្ទៀងផ្ទាត់ប្រាក់អតីតភាពដែលក្រសួងការងារផ្តល់ជូនស្របច្បាប់ដែលមានចំនួន ០៤មាត្រា គឺមាត្រា៧៥ .១១៦ .១៦៦.និងមាត្រា៨៩ នៃច្បាប់ស្តីពីការងារ ។
សូមបញ្ជាក់ថា កម្មករនិយោជិតដែលបម្រេីការងារក្នុងរោងចក្រ Y&W មានចំនួនសរុប ៤៨៩៨នាក់ ។
អត្ថបទ: មាស សុភាក់
#សារព័ត៌មានប្រជារាស្ត្រ