កម្មកររោងចក្រចំនួន ៥នាក់ បានរងរបួសធ្ងន់-ស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រវាងថយន្តម៉ាកឡិចស៊ីសបុកពីក្រោយ រថយន្តដឹកកម្មករពេញទំហឹង

✎ អត្ថបទដោយ: Brocheareast Media
708

យ៉ាងហោចណាស់ កម្មកររោងចក្រចំនួន ៥នាក់ បានទទួលរងរបួសធ្ងន់ស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តម៉ាកឡិចស៊ីសបុកពីក្រោយ រថយន្តដឹកកម្មករពេញទំហឹង ។ ហេតុការណ៏នេះបានកើតឡើង កាលពីល្ងាច ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ នៅចំណុចលើផ្លូវជាតិលេខ ១៣ ស្ថិតក្នុងភូមិ ក្រូច ឃុំ ជ្រុងពពេល ស្រុក រំដួល  ខេត្ត ស្វាយរៀង ។
បើតាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើត មានរថយន្តម៉ាកឡិចស៊ីស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2L-5257  បានបើកបរល្បឿនលឿនគួរសម មកដល់កន្លែងកើតហេតុ ស្រាប់តែបុកពីក្រោយ រថយន្ដ ដឹកកម្មករ បណ្ដាលអោយកម្មករដែលអង្គុយផ្នែកខាងក្រោយ បានរងរបួសធ្ងន់-ស្រាល5នាក់ ។
ក្រោយកើតុហេតុ សមត្ថកិច្ចចុះវាស់វែងកន្លែងកើតហេតុ និងបញ្ជួនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាលរបួស ព្រមទាំង យករថយន្ដទាំងពីរមករក្សារទុក ដើម្បីដោះស្រាយគ្នានៅពេលក្រោយ ៕

ដោយ លោក មាស សុភាក់
និពន្ធនាយករង
#BCRNEWS #សារពត៌មានប្រជារាស្រ្ត

អត្ថបទទាក់ទង