កម្មកររោងចក្រ Y&W ផ្ទុះការតវ៉ាបិទផ្លូវសារជាថ្មី នៅវេលាម៉ោងប្រមាណ៨ព្រឹក ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤
- បានឃើញ:

កម្មកររោងចក្រ Y&W ផ្ទុះការតវ៉ាបិទផ្លូវសារជាថ្មី នៅវេលាម៉ោងប្រមាណ៨ព្រឹក ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅផ្លូវ២១៧ ភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
កម្មករនិយោជិតមានប្រមាណ ជាង៣ពាន់នាក់ ដែលទទូចសុំអន្តរាគមពីរាជរដ្ឋាភិបាល និងក្រសួងការងារ ជួយដោះស្រាយ សំណង ខណះដែលក្រសួងការងារបានចេញសេចក្តីប្រកាស កាលពីថ្ងៃទី១០ ខែមីនា បានទទូចឲ្យបងប្អូនកម្មករនិយោជិត ធ្វេីកូដកម្មតាមនីតិវិធី ជៀសវាងការបិទសាធារណ: និងបន្តនីតិវិធីប្តឹងទៅតុលាការ ដេីម្បីស្នេីសុំដីការក្សាការពារទ្រព្យសម្បត្តិ ក្រុមហ៊ុន ។
យោងតាមប្រសាសន៍របស់លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានឲ្យដឹងថា ការធ្វេីកូដកម្មដោយសន្តិវិធី វាជារឿងចាំបាច់បំផុតដេីម្បីស្វែងរកដំណោះស្រាយ វាមិនងាយដូចដែលយេីងចង់បាននោះទេ នីតិវិធីស្មុកស្មាញ ប្រេីពេលយូរ ដូចនេះដាច់ខាតមិនត្រូវបិទផ្លូវនោះឡេីយ លោក ហ្វា សាលី បន្តទៀតថា លោកអំពាវនាវដល់អង្គការសងត្រាល់ ដែលនៅពីក្រោយសាច់រឿងត្រូវបញ្ឈប់សកម្មភាពញុះញង់ កម្មករឲ្យបិទផ្លូវ ឬប្រេីយុត្តិសាស្ត្រទុច្ចរិត ដេីម្បីគេងចំណេញនយោបាយ បម្រេីឲ្យបក្សប្រឆាំង ឬបរទេស ឬប្រេីឧបាយកលធ្វេីយ៉ាងបង្ករបញ្ហា ដេីម្បីឲ្យសមត្ថកិច្ចចាប់ខ្លួនតំណាងកម្មករឬសហជីព យេីងយល់ច្បាស់ ដូចកូដកម្មនៅ NAGA ជាដេីម ។
ព័ព៌មានប្រជារាស្ត្រ នៅពុំទាន់អាចទាក់ទងអ្នកនាំពាក្យក្រសួងការងារ បាន នៅឡេីយទេ ជុំវិញករណីកម្មករកូដកម្មបិទផ្លូវជាថ្មីនេះ ៕