កម្មកររោចក្រ Y&W (វ៉ាយអេនដាប់ប៊ែលយូ)​ធ្វើកូដកម្ម បិទផ្លូវធ្វេីឲ្យកកស្ទះ​ ទាំងព្រឹក​ ……………………

✎ អត្ថបទដោយ: Brocheareast Media
623

កម្មកររោចក្រ Y&W (វ៉ាយអេនដាប់ប៊ែលយូ)​ធ្វើការ កូដកម្មបិទផ្លូវ​ ស្រែកតវ៉ា​ទាមទារឲ្យថៅកែក្រុមហ៊ុនទូទាត់សំណងអតីតភាពការងារ ខណះដែរថៅកែរោងចក្រនេះបានរត់ចោលបាត់ស្រមោល ។

កម្មករនិយោជិតដែលចូលរួមកូដកម្មបិទផ្លូវនោះ មានចំនួនប្រហែល ៤០០៩នាក់ ស្រី ២៦៣៦នាក់ នៅវេលាម៉ោង ០៨:១៥ នាទី ថ្ងៃទី ០៩ខែ មីនា ឆ្នាំ២០២៤ ស្ថិតនៅផ្លូវ២១៧ ភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមប្រសាសន៍​ លោក​ ហ្វា​ សាលី​ ប្រធាន​ សម្ព័ន្ធសហជីពជាតិ​ បានឲ្យដឹងថា​ ករណីកូដកម្មនេះ​ គឺមកពីថៅកែរបស់ពួកគាត់រត់ចោល​ ដោយបន្សល់ទុកតែសម្ភារ:តិច​តួច និងមិនបានទូទាត់សំណងអ្វីឡេីយ​ ជាទូទៅក្រុមហ៊ុនត្រូវទូទាត់សំណងអតីតភាពការងារដែលមានចំនួន​ ៥មាត្រា​ គឺមាត្រា​ ៧៥​ .៨៩​.៩១​.១៦៦​ និងមាត្រា១១៦នៃប្រាក់ឈ្នួលចុង​ ដែលមិនទាន់បានបេីក​ ។
លោក​ ហ្វា​ សាលី​ បន្តថា​ យេីងខ្ញុំសូមអំពាវនាវ​ ដល់ក្រសួងការងារ​និងបណ្តុះបណ្តាលវិជ្ជាជីវ: និងប្រមុខរាជរដ្ឋាភិបាល​ គួរបន្តយន្តការដោះស្រាយវិវាទនេះ​ ក្រៅប្រព័ន្ធតុលាការ​ ឬផ្តល់ប្រាក់​បុរេប្រទាន​ ទូទាត់សំណងសមរម្យណាមួយជូនកម្មករនិយោជិត​ ដេីម្បីបញ្ជៀសពីការធ្វេីកូដកម្មរាំរ៉ៃ​ ដែលធ្វេីឲ្យកម្មករនិយោជិតជួបបញ្ហាជីវភាពធ្ងន់ធ្ងរ​ ។

យ៉ាងណាមុិញ​ លោកក៏បានអំពាវនាវ​ ដល់កម្មករនិយោជិតទាំងអស់​ សូមធ្វើតាមនីតិវិធី បញ្ជៀសពីការបិទផ្លូវសាធារណៈដែលធ្វើឲ្យកកស្ទះដល់អ្នកដំណើរដែលមានការប្រយ៉ាប់​ ឈឺស្កាត់​ ឬខាតពេលវេលាគេ​ ៕

អត្ថបទ:​ ម៉ៃយ៉ា
​#សារព័ត៌មានប្រជារាស្ត្រ-BCRNews

អត្ថបទទាក់ទង