ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាលគឺជាបញ្ហាមួយដែលគំរាមកំហែងដល់អាយុជីវិត

✎ អត្ថបទដោយ: Brocheareast Media
623

#សខភាព
ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាលគឺជាបញ្ហាមួយដែលគំរាមកំហែងដល់អាយុជីវិត ក៏ដូចជាការរស់នៅប្រចាំថ្ងៃផងដែរ។

ជំងឺនេះគឺកើតឡើងនៅពេលដែលចរន្តឈាមដែលទៅចិញ្ចឹមខួរក្បាលរបស់យើងត្រូវបានកាត់ផ្ដាច់ ដោយសារការស្ទះ ឬដាច់សរសៃឈាមក្នុងខួរក្បាល។

ភាគច្រើននៃអ្នកដែលប្រឈមមុខទៅនឹងបញ្ហាជំងឺនេះគឺ ទាក់ទងជាមួយនឹង អ្នកដែលមានជំងឺលើសសម្ពាធឈាម ទឹកនោមផ្អែម លើសជាតិខ្លាញ់ ក៏ដូចជាបញ្ហាបេះដូងមួយចំនួនទៀតផងដែរ។

🚑 ដោយហេតុថា ជំងឺនេះអាចប្រឈមនឹងគ្រោះថ្នាក់ខ្ពស់ ដូច្នេះបងប្អូនត្រូវប្រញាប់មកមន្ទីពេទ្យជាបន្ទាន់ នៅពេលដែលបងប្អូនមានរោគសញ្ញានៃជំងឺមួយនេះ!

ដូចនេះសូមបងប្អូនប្រជាពលរដ្ឋយេីង ចាំបាច់ទៅពិគ្រោះ ពិនិត្យ និងឆែកសុខភាពជាប្រចាំ និងពិសារអាហារឲ្យបានត្រឹមត្រូវ បញ្ឈប់ការជក់បារី និងផឹកគ្រឿងស្រវឹង ៕

អត្ថបទ : សុភាក់& មៃយ៉ា
#សារព័ត៌មានប្រជារាស្ត្រ-BCRNews