អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ រៀបចំកម្មវិធីបើកវគ្គបណ្តុះបណ្តាល សម្រាប់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ

✎ អត្ថបទដោយ: Brocheareast Media
544

អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានសហការជាមួយបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា រៀបចំកម្មវិធីបើកវគ្គបណ្តុះបណ្តាល សម្រាប់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ
==========

ថ្ងៃព្រហស្បតិ៍ ១២ រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដោយមានកិច្ចសហការជាមួយបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា បានរៀបចំកម្មវិធីបើកវគ្គបណ្តុះបណ្តាល សម្រាប់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក្រោមអធិបតីភាព ឯកឧត្តម ជិន ម៉ាលីន អនុប្រធានប្រចាំការនៃ អ.ដ.ក. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ កម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាសមាជិកនៃ អ.ដ.ក., ឯកឧត្តមបណ្ឌិតរដ្ឋ ឈន ព្រលឹង ប្រធានបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា, ថ្នាក់ដឹកនាំនៃបណ្ឌិតសភាភូមិន្ទយុតិ្តធម៌កម្ពុជា ព្រមទាំងមានការចូលរួមពីមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ ទាំង ៩០ រូបផងដែរ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម យ៉ម ផារ៉ូត អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អ.ដ.ក. បានឡើងអានរបាយការណ៍សង្ខេបអំពីដំណើរការជ្រើសរើស មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. និងកម្មវិធីបណ្តុះបណ្តាលសម្រាប់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ។ តាមការគូសបញ្ជាក់ពីឯកឧត្តមអគ្គលេខាធិការ, អ.ដ.ក. បានប្រកាសជ្រើសរើសមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ ពីក្នុងចំណោមបុគ្គលដែលមានគុណវុឌ្ឍិខ្ពស់ មកបម្រើការងារក្នុងក្របខ័ណ្ឌ អ.ដ.ក. ហើយ តាមរយៈការប្រកាសជ្រើសរើសនេះ អគ្គលេខាធិការដ្ឋាននៃ អ.ដ.ក បានទទួលពាក្យស្នើសុំពីបេក្ខជនរហូតដល់ចំនួន ២៣៥ រូប (ស្រ្តី ៦១ រូប) ៕

ព័ត៌មានសម្រាប់ទំនាក់ទំនងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ៖
☎️លេខទូរស័ព្ទ : +855 99 456 156
🌐តេឡេក្រាម : https://t.me/nadrcambodia
🌐ហ្វេសប៊ុក : https://www.facebook.com/nadrcambodia
📍ទីតាំង : https://maps.app.goo.gl/b8EFDqtNviaPYsCo7

#សារព័ត៌មានប្រជារាស្ត្រ-BCRNews

Telegram (https://t.me/nadrcambodia)

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.)
អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ
National Authority for Alternative Dispute Resolution

អត្ថបទទាក់ទង