ឯកឧត្តម ប៉ែន បូណា៖ កំណែទម្រង់ការប្រឡងជ្រើសរើសមន្ត្រីរាជការស៊ីវិលដោយក្រសួងមុខងារសាធារណៈ គឺជាការបោះជំហ៊ានមួយយ៉ាងធំ

✎ អត្ថបទដោយ: Brocheareast Media
612

ឯកឧត្តម ប៉ែន បូណា៖ កំណែទម្រង់ការប្រឡងជ្រើសរើសមន្ត្រីរាជការស៊ីវិលដោយក្រសួងមុខងារសាធារណៈ គឺជាការបោះជំហ៊ានមួយយ៉ាងធំ
…………..
ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានកត់សម្គាល់ថា ក្នុងរយៈពេល៦ខែមកនេះ ក្រសួងមុខងារសាធារណៈ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការធ្វើកំណែទម្រង់លើវិស័យមុខងារសាធារណៈ ។ ការធ្វើកំណែទម្រង់ការប្រឡងជ្រើសរើសមន្ត្រីរាជការស៊ីវិលចំនួន២លើកកន្លងទៅនេះ គឺជាឧទាហរណ៍ដ៏ជាក់ស្តែង បង្ហាញពីការបោះជំហ៊ានមួយយ៉ាងធំ ក្នុងការធ្វើកំណែទម្រង់ការប្រឡងជ្រើសរើសមន្ត្រីរាជការស៊ីវិលឱ្យចូលបម្រើការងាររដ្ឋ។ ឯកឧត្តមបានលើកឡើងថា ការរៀបចំការប្រឡងកន្លងមកបានបង្ហាញថា ជាការប្រឡងយ៉ាងល្អ មានតម្លាភាព និងទទួលបានការកើតសរសើរពីគ្រប់មជ្ឈដ្ឋាន។

#អងគភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rgsu
#សារព័ត៌មានប្រជារាស្ត្រ-BCRNews

អត្ថបទទាក់ទង