លោក គង់ លីវ៉ា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ បានចូលរួមទទួលស្វាគមន៍លោក សាន សាង អតីតគណៈកម្មាធិការនាយកអតីតគណបក្សសង្គ្រោះជាតិ

✎ អត្ថបទដោយ: Brocheareast Media
971

នៅព្រឹកថ្ងៃ ពុធ ទី២១ ខែ កុម្ភៈ ឆ្នាំ ២០២៤
លោក គង់ លីវ៉ា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ បានចូលរួមទទួលស្វាគមន៍លោក សាន សាង អតីតគណៈកម្មាធិការនាយកអតីតគណបក្សសង្គ្រោះជាតិ និងជាមនុស្សជំនិតថ្នាក់ដឹកនាំបក្សប្រឆាំង ត្រូវបានបញ្ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា ចំណុះគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ។

ការប្រកាសបញ្ចូលជាសមាជិកគណបក្សរាជធានីភ្នំពេញ បានធ្វើឡើងក្រោយលោក សាន សាង បានប្រកាសផ្តាច់ខ្លួនពីទណ្ឌិត សម រង្ស៉ី និងក្រុមប្រឆាំង ព្រមទាំងគោរពស្នើសុំការសណ្តោះប្រណីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

គួរបញ្ជាក់ផងដែរថា លោក សាន សាង មានសញ្ជាតិខ្មែ-អាមេរិក ធ្លាប់ធ្វើជាសមាជិករដ្ឋសភា របស់គណបក្សសមរង្ស៉ី, សមាជិកគណកម្មាធិការនាយអតីតគណបក្សសង្គ្រោះជាតិ (CNRP), ប្រធានមិត្តសមាគមខ្មែរកម្ពុជាក្រោមចាប់ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០៤ និងបច្ចុប្បន្ន ជាអនុប្រធានសហគមន៍ខ្មែរកម្ពុជា របស់ លោក ថាច់ សេដ្ឋា៕

#ឃងស្រេង #គងលីវ៉ា
#សារព័ត៌មានប្រជារាស្ត្រ-BCRNews #BCRNews

អត្ថបទទាក់ទង