មន្ត្រីចំនួន ០៣រូប បានចាកចេញពី គណបក្សភ្លើងទៀន មកចូលរួមជីវភាព នយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា
✎ អត្ថបទដោយ: Brocheareast Media
- បានឃើញ:
684

ចែករំលែក:
មន្ត្រីចំនួន ០៣រូប របស់គណបក្សភ្លើងទៀន នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានចាកចេញពីគណបក្សភ្លើងទៀន មកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
ការចាកចេញនេះ បន្ទាប់ពីពួកគេអស់ជំនឿលើមេដឹកនាំគណបក្សភ្លើងទៀន ពោល
អសមត្ថភាព ពុករលួយ បក្ខពួកនិយម។
មន្ត្រីទាំង ៣រូបរបស់គណបក្សភ្លើងទៀន ដែលមកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា រួមមាន៖
១- លោក ឃួន សារឿន ជាអនុប្រធានគណបក្សភ្លើងទៀនស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ
២- លោក ហេង ដារ៉ា សមាជិកប្រតិបត្តិគណបក្សភ្លើងទៀនស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ
៣- លោក អ៊ុន បន ប្រធានគណបក្សភ្លើងទៀនឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ៕
ថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២៤
#សារព័ត៌មានប្រជារាស្ត្រ -BCRnews#BCRNews
អត្ថបទទាក់ទង