ជុំវិញករណីអគ្គិភ័យមួយដែលបាន ឆាបឆេះផ្ទះ មួយកន្លែង ដែលស្ថិតនៅក្នុងសង្កាត់ ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ

✎ អត្ថបទដោយ: Brocheareast Media
673

ជុំវិញករណីអគ្គិភ័យមួយដែលបាន ឆាបឆេះផ្ទះ មួយកន្លែង ដែលស្ថិតនៅក្នុងសង្កាត់ ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាវេលាម៉ោង ៧និង៤០នាទីយប់ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤នេះ ក្រោយពី ទទួលបានព័ត៌មាន នាយកដ្ឋាន បង្កា នឹង ពន្លត់អគ្គីភ័យ បានកំពុងធ្វើការជួយសង្គ្រោះនឹង បាញ់ពន្លត់ រហូតអាចគ្រប់គ្រងស្ថានការបាន 100% មិនបណ្ដាលរាលដាលទៅអគាផ្សេងៗដែលនៅក្បែរកន្លែងកើតហេតុនោះឡើយ។
បើតាមការបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច បានបញ្ជាក់ប្រាប់អង្គភាព សារព័ត៌មានប្រជារាស្ត្រ យើងថា មូលហេតុដែលបង្កអោយមានអគ្គីភ័យនេះឡើង ក៏ព្រោះតែ ‘’ ផ្ទុះធុងហ្គាស’’ នេះជាការសន្ឋិដ្ឋានជំហានដំបូង ដែលក្រុមការងារយើងទទួលបាន ។ ក្រោយកើតហេតុ ប្រជាពលរដ្ឋដែលទទួលរង អគ្គីភ័យឆាបឆេះនោះត្រូវបានទទួលការសន្ដោសប្រណីពី ព្រះចៅអធិការ វត្ត ឧណ្ណាលោម ទទួលស្នាក់នៅជាបណ្ដោះអាសន្នសិន នៅកុដលេខ១

#សារព័ត៌មានប្រជារាស្ត្រ #BCRNews

អត្ថបទទាក់ទង