សេចក្តីថ្លែងការណ៍ស្តីពីការគាំទ្រប្រសាសន៍សម្ដេច ហ៊ុន សែន និងប្រកាសគាំទ្រ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីថ្មី សម្រាប់ និតិកាលទី៧
- បានឃើញ:

សម្ព័ន្ធសហជីពជាតិ (NTUC) ចេញសេចក្តីថ្លែងការណ៍ស្តីពីការគាំទ្រប្រសាសន៍សម្ដេច ហ៊ុន សែន និងប្រកាសគាំទ្រឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីថ្មី សម្រាប់និតិកាលទី៧
សម្ព័ន្ធសហជីពជាតិ (NTUC) លោកហ្វា សាលី នាថ្ងែទី២៧ ខែកក្កដា ឆ្នាំ២០២៣នេះ បានចេញសេចក្តីថ្លែងការណ៍ សូមប្រកាសគាំទ្រទាំងស្រុងនូវសារនយោបាយដ៏ឧត្តុងឧត្តម របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានថ្លែងកាលពីរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ស្តីពីការបន្តវេន្តនាយករដ្ឋមន្រ្តី ដែលនិងត្រូវបន្តជូនទៅឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ និតិកាលទី៧នៃរដ្ឋសភាខាងមុខនេះ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត ។
យេីងខ្ញុំដែលជាថ្នាក់ដឹកនាំនិង សមាជិក សមាជិកា បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស បាននិងកំពុងរីករាយទន្ទឹងរងចាំស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះនាយករដ្ឋមន្រ្តីបន្តវេនថ្មី ដែលជាយុវជនដ៏ឆ្នេីម ក្នុងបេះដូងប្រជាពលរដ្ឋ គ្រប់ស្រទាប់វណ្ណះ ជាពិសេសយុវជន យុវនារី ។
ម៉្យាងទៀតឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត គឺជាយុវជន ដែលមានសមត្ថភាព ពោរពេញទៅដោយចំណេះដឹង បទពិសោធន៍ទាំងការងារសង្គម ការទូត សេដ្ឋកិច្ច នយោបាយ ជាពិសេសជំនាញក្នុងវិស័យការពារជាតិ ជាដេីម ។ ដែលអាចដឹកនាំប្រទេសឆ្ពោះទៅរកការអភិវឌ្ឍន៍បែបសម័យទំនេីប ជាមួយនិង
ភាពឈ្លាសវៃ រហ័សរហួន មុឹងម៉ាត់និងភាពចាស់ទុំដូចនិងសម្តេចតេជោ ហ៊ុន សែនផងដែរ។
សម្ព័ន្ធសហជីពជាតិ (NTUC)និងសមាជិក សមាជិកា សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះឯកឧត្តមបណ្ឌិត ហ៊ុនម៉ា ណែត ជានាយករដ្ឋមន្ត្រីថ្មី នៃព្រះរាជាណាចក្រកម្ពុជាដែលបានមកពីការគាំទ្ររបស់ប្រជាជនកម្ពុជា ប្រមាណជាង៨០ភាគរយ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅដោយភាពត្រឹមត្រូវនិងយុត្តិធម៌។
យេីងខ្ញុំទាំងអស់គ្នា សូមផ្តល់សេចក្តីទុកចិត្តទាំងស្រុងនិងគោរពស្រលាញ់ ជឿជាក់ចំពោះការដឹកនាំបន្តវេនរបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាពិសេសដេីរតាមមាគា៌របស់សម្តេច តេជោ ក្នុងការរក្សាស្ថេរភាពនយោបាយឈ្នះៗនិងរក្សាសុខសន្តិភាព ជូនប្រជាពលរដ្ឋគឺជាសេចក្តីប្រាថ្នារបស់ប្រជាជនកម្ពុជាគ្រប់រូប ៕