ក្រសួងសុខាភិបាលចេញសេចក្តីជូនដំណឹង ស្តីពីការហាមឃាត់ការផ្សព្វផ្សាយ ចែកចាយ ឬលក់ផលិតផល HYPOLY
✎ អត្ថបទដោយ: Brocheareast Media
- បានឃើញ:
694

ចែករំលែក:
(ភ្នំពេញ): ក្រសួងសុខាភិបាលចេញលិខិតជូនដំណឹងព្រមានចាត់វិធានការក្ដៅលើអ្នកចែកចាយផលិតផលព្យាបាលជំងឺទឹកនោមផ្អែម ឈ្មោះ HYPOLY ដោយគ្មានលេខបញ្ជិកា រួមទាំងជនពាក់ព័ន្ធដទៃទៀតត្រូវបញ្ឈប់ការផ្សព្វផ្សាយ នាំចូល ចែកចាយ ឬលក់ផលិតផលខាងលើនេះជាបន្ទាន់ ពីព្រោះផលិតផលនេះមិនអាចធានាបាននូវគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពបានឡេីយ ហេីយអាចជាផលិតផលក្លែងក្លាយបណ្តាលឲ្យខាតបង់ប្រាក់កាស និងមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់អ្នកប្រេីប្រាស់ទៀតផង នេះបេីយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងចុះថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ 🇰🇭៕
#សារព័ត៌មានប្រជារាស្ត្រ #សខភាព #Brocheareast.media
អត្ថបទទាក់ទង