ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម កណ្តាលដឹកនាំយុវជនផ្សព្វផ្សាយសុវត្ថិភាពចរាចរផ្លូវគោក
- បានឃើញ:

(កណ្តាល): ឯកឧត្តម គង់ សោភ័ណ្ឌ បានណែនាំឱ្យក្រុមការងារសាខា ដឹកនាំកម្លាំងយុវជន ចូលរួមអនុវត្តការងារផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅរាល់សប្តាហ៍ក្នុងខែនីមួយៗ ជាក់ស្តែងនៅព្រឹកថ្ងៃអាទិត្យ ទី០៧ ខែមេសា ឆ្នាំ២០២៤នេះ មន្ត្រីសាខាបានដឹកនាំកម្លាំងយុវជនកាកបាទក្រហមវិទ្យាល័យ ២ សរុប ២៨នាក់ ,ស្រី ១៣នាក់ និងមានការចូលរួម អនុវត្តពីកម្លាំងនៃអធិការដ្ឋាននគរបាលចរាចរណ៍ក្រុងតាខ្មៅ នគរបាលប៉ុស្តិ៍រដ្ឋបាល ពាក់ព័ន្ធមួយចំនួន និងមន្ត្រីការិយាល័យសុវត្ថិភាពចរាចរណ៍នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ចំនួន ១៦នាក់ ក្នុងនោះ ស្រី ២នាក់ សរុបអ្នកបានចូលរួមអនុវត្តនៅចំណុចស្តុបគោលដៅទាំង២ខាងលើ មានចំនួន ៤៥នាក់ ក្នុងនេះ ស្រីចំនួន ១៥នាក់។
ចំពោះការអនុវត្តសកម្មភាពនេះ មានគោលបំណងចូលរួមលើកកម្ពស់បង្កេីនការយល់ដឹងឱ្យកាន់តែប្រសើរ ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោកនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់សាធារណជនទូទៅដែលបាននឹងកំពុងធ្វើដំណើរនៅលើដងផ្លូវសាធារណៈ ឱ្យពួកគាត់បានចូលរួមអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ដើម្បីជួយកាត់បន្ថយនូវអត្រាគ្រោះថ្នាក់ ដែលបណ្តាលមកពីការបើកបរខ្វះការប្រុងប្រយ័ត្ន និងមិនបានគោរពច្បាប់ចរាចរណ៍ផ្លូវគោកជាអាទិភាព ដែលជាហេតុតែងតែបង្កនូវហានិភ័យខ្ពស់ និងគ្រោះថ្នាក់ដោយយថាហេតុ និងបណ្តាលឱ្យមានការរងគ្រោះថ្នាក់ធ្លាក់ខ្លួនពិការភាព ឬបាត់បង់អាយុជីវិតមនុស្ស ឬការខូចខាតទ្រព្យសម្បត្តិឯកជន និងសាធារណៈជាដើម ។
លទ្ធផល នៃការអនុវត្តសកម្មភាពអប់រំផ្សព្វផ្សាយក្នុងរយៈពេលក្នុង១ម៉ោង និង៣០នាទីខាងលើ អ្នកធ្វើដំណើរនៅតាមដងផ្លូវសាធារណៈសរុបចំនួន ១,១៧៣នាក់ ក្នុងនោះ ប្រុស ៦៨២ នាក់ ,ស្រី ៤៩១នាក់ ,បានចែកខិត្តប័ណ្ណផ្សព្វផ្សាយ សរុបចំនួន ២៥៦ ច្បាប់ និងបានផ្សព្វផ្សាយជាសារសម្លេងស្តីពីច្បាប់ចរាចរណ៍ផ្លូវគោកតាមរយៈឧគ្ឃោសនសព្ទនៅចំណុចស្តុបគោលដៅផងដែរ៕
#កាកបាទក្រហមកម្ពុជា #យវជន #ចរាចរ #គោរពច្បាប់ចរាចរណ៍ #សារព័ត៌មានប្រជារាស្ត្រ-BCRNews