សង្ក្រាន្តឆ្នាំនេះ កម្មករនិយោជិតទូទាំងប្រទេស នឹងបានឈប់សម្រាករយះពេលដល់ ០៤ថ្ងៃក្នុងពិធី បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នាពេលខាងមុខ
- បានឃើញ:

យោងតាម ប្រតិទិន និងសេចក្តីប្រកាសជូនដំណឹងរបស់ក្រសួងការងារនិងបណ្តុះបណ្តាល ក៏ដូចជាសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ ក៏បានប្រកាសអំពីការឈប់សម្រាក០៤ ថ្ងៃ ចាប់ថ្ងៃទី១៣ ខែមេសា ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ សម្រាប់សង្ក្រាន្តឆ្នាំថ្មីដល់កម្មករនិយោជិត និងមន្ត្រីរាជការ ក្នុងនោះសាលារាជធានីភ្នំពេញក៏បានផ្តល់ រថយន្ត ក្រុងដឹកអ្នកដំណេីរចំនួន៤៥៥ គ្រឿង សម្រាប់ដឹកជញ្ជូនបងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋទៅស្រុកកំណេីត ទាំងទៅនិងមក ដោយមិនអស់កម្រៃ ក្នុងរយះពេល០៦ ថ្ងៃ គិតចាប់ថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ ។
លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិថ្លែងថា កម្មករនិយោជិតយេីងដែលបម្រេីការងារក្នុងវិស័យកាត់ដេរសំលៀកបំពាក់ ស្បែកជេីង និងសម្ភារធ្វេីដំណេីរ សង្ក្រាន្តឆ្នាំនេះ កម្មករយេីងឈប់បានចំនួន៤ថ្ងៃ ហេីយពួកគាត់បានឈប់លេីសរហូតដល់៦ថ្ងៃទៅ៧ថ្ងៃ ដោយគាត់ត្រូវប្រេីពេលវេលាសម្រាប់ធ្វេីដំណេីរទៅស្រុកកំណេីត និងត្រឡប់មកវិញ ដូចនេះគាត់ត្រូវចរចាដោះដូរថ្ងៃ ឬកាត់កងការឈប់សម្រាកប្រចាំឆ្នាំ ។
លោកបន្តថា ខ្ញុំពិតជាសប្បាយរីករាយខ្លាំងណាស់ និងសូមថ្លែងអំណរគុណដល់សម្តេចធិបតី និងសាលារាជធានី ដែលបានរៀបចំរថយន្តក្រុងដឹកកម្មករ និងប្រជាជន ទាំងទៅនិងមកដោយមិនអស់កម្រៃ រយ:ពេល០៦នេះ លោកក៏អំពានាវដល់ម្ចាស់រថយន្តតាកសុីផ្សេងៗ សូមកុំដំឡេីងតម្លៃជ្រុលហួសហេតុពេក និងសូមបេីកបរដោយការប្រុងប្រយ័ត្នខ្ពស់ ។
គួររំលឹកដែរថា ការផ្តល់រថយន្ក្តក្រុងដឹកអ្នកដំណេីរទៅស្រុកកំណេីតទាំងទៅនិងមកនេះ មិនមែនជាលេីកទីមួយទេ ដែលរដ្ឋាភិបាលកម្ពុជាបានផ្តល់ជូន ការផ្តល់ជូននេះគឺមានជារៀងរាល់ឆ្នាំ គឺមានតាំងពីអតីតសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មកម្ល៉េះ ៕
អត្ថបទដោយ: លោក មាស សុភាក់