ឯកឧត្តម សួន សេរីរដ្ឋា រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំការប្រជុំ ដើម្បីពង្រឹកការងារអភិវឌ្ឍន៍ជនជាតិដើមភាគតិច និងគោលការប្រើប្រាស់ថវិការសម្រាប់អភិវឌ្ឍន៍ និងអភិរក្សជនជាតិដើមភាគតិចនៅខេត្តកំពង់ធំ។

✎ អត្ថបទដោយ: Brocheareast Media
513

នាព្រឹកថ្ងៃទី28 មីនា 2024 នៅមន្ទីអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ធំ ក្រោមអធិបតីភាព ឯកឧត្តម សួន សេរីរដ្ឋា រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការចូលរួម ពី អគ្គនាយកដ្ឋានរងរដ្ឋបាល និង ហិរញ្ញវត្ថុក្រសួងអភិវឌ្ឍន៍ជនបទ ប្រធាន នាយកដ្ឋាន អភិវឌ្ឍន៍ជនជាតិភាគតិច ប្រធានស្តីទីមន្ទី អជប ខេត្ត តំណាងប្រធានមន្ទី សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ខេត្ត និងលោក លោកស្រី ប្រធាន អនុប្រធាន នាយកដ្ឋាន ប្រធាន អនុប្រធាន ការិយាល័យជនជាតិដើមភាគតិច បានបើកកិច្ចប្រជុំរួមដើម្បីពង្រឹកការងារអភិវឌ្ឍន៍ជនជាតិដើមភាគតិច និងគោលការប្រើប្រាស់ថវិការសម្រាប់អភិវឌ្ឍន៍ និងអភិរក្សជនជាតិដើមភាគតិចនៅខេត្តកំពង់ធំ ជាលទ្ធផលនៃកិច្ចប្រជុំ ប្រកបដោយភាពរលូន និងជោគជ័យ និងសប្បាយរីករាយក្នុងការសហការគ្នារវាង មន្ទីអភិវឌ្ឍន៍ជនបទ និងមន្ទីសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ដើម្បីបន្តការសហការណ៍កាន់តែល្អប្រសើ និងរីកចំរើនទៅមុខទៀត៕

អត្ថបទទាក់ទង