ស្រ្តីមានផ្ទៃពោះ ជាសមាជិក ប.ស.ស. (បុគ្គលស្វ័យនិយោជន៍) នឹងទទួលបានអត្ថប្រយោជន៍ជាច្រើន
✎ អត្ថបទដោយ: Brocheareast Media
- បានឃើញ:
1141

ចែករំលែក:
សម្រាប់ស្រ្តីមានផ្ទៃពោះ ជាសមាជិក ប.ស.ស. (បុគ្គលស្វ័យនិយោជន៍) នឹងទទួលបានអត្ថប្រយោជន៍រួមមាន៖
👉 ទទួលបានសេវាពិនិត្យ និងថែទាំ មុននិងក្រោយពេលសម្រាល
👉 ទទួលបានសេវាសម្រាលកូនដោយឥតគិតថ្លៃនៅគ្រប់មន្ទីរពេទ្យដៃគូ ប.ស.ស.
👉 ទទួលបានប្រាក់បំណាច់មាតុភាព ចំនួន ១ ២៦០ ០០០រៀល។
ចំណាំ៖ ដើម្បីទទួលបានប្រាក់បំណាច់មាតុភាពខាងលើ លុះត្រាតែលោកអ្នកបានបង់ភាគទានមក ប.ស.ស. បានយ៉ាងតិច ៩ខែក្នុងអំឡុងពេល ១២ខែចុងក្រោយគិតមកដល់ខែសម្រាលកូន។
➤ សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកទីស្នាក់ការ ប.ស.ស. ដែលនៅជិតលោកអ្នកទូទាំងប្រទេស ឬទំនាក់ទំនងមកកាន់លេខ ១២៨៦ / ១២៩៧ ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្ដាញសង្គមរបស់យើង។
– លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត –
#បសស #nssfcambodia #nssf #MLVT #hengsour
#សារព័ត៌មានប្រជារាស្ត្រ-BCRNews
អត្ថបទទាក់ទង