សមត្ថកិច្ចបំបែកសំណុំរឿង គាស់ទូកុងតឺន័រ យកសំណរ តាមផ្លូវដឹកពីកំពង់ស្ពឺ

✎ អត្ថបទដោយ: Brocheareast Media
630

សមត្ថកិច្ចបំបែកសំណុំរឿងគាស់ទូកុងតឺន័រ យកសំណរ តាមផ្លូវដឹកពីកំពង់ស្ពឺ ឆ្ពោះទៅកំពង់ផែកំពង់សោម ដោយចាប់ ជនសង្ស័យបាន១០នាក់

ខេត្តកំពង់ស្ពឺ៖ ក្រុមជនសង្ស័យចំនួន ១០នាក់ ត្រូវបានកម្លាំងនគរបាល ខេត្តកំពង់ស្ពឺ ធ្វើការស្រាវ ជ្រា វស្វែងរកចាប់ខ្លួនបានបន្តបន្ទាប់ ក្រោយពីធ្វើសកម្មភាពកាត់ទូកុងតឺន័រ យកសំណរ។

នគរបាលខេត្តកំពង់ស្ពឺ បាន ឱ្យដឹងថា វេលាម៉ោង ៥រសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ កន្លងទៅ សហគ្រាសស្លសំណរអាគុយ ដែលមានទីតាំង នៅក្នុងភូមិពាំងល្វា ឃុំពាំងល្វា ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ បានជួលរថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ( Hyundai) ពណ៌ ស ពាក់ផ្លាកលេខ ព្រះសីហនុ 3A: 2400 របស់ក្រុមហ៊ុនអូរឡែរ នៅជម្ពូរវ័ន ដឹកសំណទម្ងន់ ២៦. ៣៤១តោន ទៅកំពុងផែ ខេត្តព្រះសីហនុ។

ដោយមានអ្នកបើកបរឈ្មោះ ធី វិរ: ភេទប្រុសអាយុ ២៧ឆ្នាំនៅភូមិត្រពាំងថ្ម សង្កាត់ក្សេមក្សាន្ត ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។

នគរបាលដដែលបានបន្តទៀតថា រហូតដល់ម៉ោង ០១និង ៣០រសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ មានឈ្មោះស៊ិន ប៊ុនធឿន ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិត្រពាំងដំរី ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងកម្មករ ២នាក់ បានដឹកសំណ ដែលស្លរួច តាមរថយន្ត ២គ្រឿង ទម្ងន់ ១៣,៥៥៥តោន មកលក់ឲសហគ្រាស។ ក្រោយពិនិត្យសំណជារបស់ សហគ្រាស ដែលដឹកទៅខេត្តព្រះសីហនុ ហើយបានសួរទៅក្រុមហ៊ុនដឹកជញ្ជូន ទើបដឹងថា សំណនេះ ត្រូវបានក្រុមចោរ និងអ្នកបើកបរ រួមគំនិតគ្នា កាត់កុងទីន័រ យកតាមផ្លូវ ពេលដឹកទៅ ខេត្តព្រះសីហនុ។

បើតាមការស្រាវជ្រាវ កន្លែងកាត់កុងទីន័រយកសំណ ស្ថិតនៅក្នុងទីតាំងបន្ទាយ ACO ភូមិអន្លង់ថ្លឹង ឃុំមហាសាំង ស្រុកភ្នំស្រួច ប្រព្រឹត្តនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ១៩ និង ២០នាទី។

នគរបាលខេត្តកំពង់ស្ពឺ បានបន្ថែមថា កិច្ចប្រតិបត្តិការ នៅវេលាម៉ោង ៤រសៀល ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ យោងតាមពាក្យបណ្តឹងរបស់ឈ្មោះ ស៊ីធូ តាំងវែង ភេទប្រុស អាយុ ៣៨ឆ្នាំ (អ្នកតំណាងក្រុមហ៊ុន) នគរបាលស្រុកសាមគ្គីមុនីជ័យ បានហៅអ្នកយកសំណមកលក់ ០៣នាក់ មកសាកសួរ៖ ទី១.ឈ្មោះ ស៊ុន ប៊ុនធឿន ភេទប្រុស អាយុ ៤២ឆ្នាំ (អ្នកយកមកលក់) ទី២.ឈ្មោះ ឈឹម សុខអូន ភេទប្រុស អាយុ ៣៦ឆ្នាំ (កម្មករជួយដឹក) និងទី៣.ឈ្មោះ ស៊ុម ផ្លយ ភេទប្រុស អាយុ ៤០ឆ្នាំ (កម្មករជួយដឹក)។ អ្នកទាំង ៣នាក់នៅភូមិភូមិត្រពាំងដំរី ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

នៅពេលឃាត់ខ្លួន ជនសង្ស័យ ទាំង ៣នាក់នោះ បានប្រគល់សំណទម្ងន់១៣,៥៥៥ តោន មកឲ នគរបាលស្រុកសាមគ្គីមុនីជ័យ រក្សាទុកបន្តស្រាវជ្រាវ។ លុះនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ តាមការបំភ្លឺឈ្មោះ ស៊ុន ប៊ុនធឿន កម្លាំងនគរ បាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយ នគរបាល ស្រុកសាមឃាត់ខ្លួនជន សង្ស័យ ៣នាក់៖ ទី១.ឈ្មោះ ធេង ស៊ីណា ភេទស្រី អាយុ ៤៤ឆ្នាំ នៅផ្ទះជួល ភូមិខោប សង្កាត់ច្បារមន ទី២.ឈ្មោះ ខៀវ ខុំ ភេទប្រុសអាយុ ៤១ឆ្នាំ នៅភូមិភ្នំដី សង្កាត់ច្បាមន និងទី៣.ឈ្មោះ សុខ វណ្ណី ភេទប្រុស អាយុ ៣១ឆ្នាំ នៅផ្ទះជួល ឃុំត្រែងត្រយឹង (កំពង់ស្ពឺ)។

រហូតដល់ យប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ និងនៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ កម្លាំងនគរបាល ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បន្តស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ចំនួន ៧នាក់បន្ថែមទៀត រួមមាន៖ ទី១.ឈ្មោះធី វិរ: ភេទប្រុស អាយុ ៣៣ឆ្នាំ នៅភូមិត្រពាំងថ្ម ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ដកហូត រថយន្តCamry ពណ៌ស ស្លាកលេខ ភ្នំពេញ 2AM.6546 ទូរស័ព្ទ OPPO ១គ្រឿង ។ ២.ឈ្មោះម៉ុន វ៉ាន់ថេង ភេទប្រុស អាយុ ៣៨ឆ្នាំ នៅបន្ទប់ជួល ភូមិបឹងកៅ ឃុំបែក ចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ដកហូតទូរស័ព្ទដៃម៉ាក TECNO ៣.ឈ្មោះ ប៊ី សុខគង់ ភេទប្រុស អាយុ ៤៥ ឆ្នាំ នៅភូមិ.ឃុំឫស្សីជ្រោយ ស្រុកមុខ កំពូល ខេត្តកណ្តាល ។ ដក ហូត រថយន្ត PRIUS ពណ៌ខៀវ ស្លាកលេខភ្នំពេញ 2BE.1014 ទូរស័ព្ទ ២គ្រឿង ម៉ាក VIVO 1 ម៉ាក OPPO 1 និងកាបូប ៣បេ ។ ៤.ឈ្មោះ អ៊ុក ផានិត ភេទប្រុស អាយុ ២៥ ឆ្នាំ នៅបន្ទប់ជួល ភូមិបឹងកៅ ឃុំបែកចាន -ដកហូតទូរស័ព្ទ Iphone X ៥.ឈ្មោះទន់ ជាតិ ភេទប្រុស អាយុ៣៣ ឆ្នាំ នៅបន្ទប់ជួល ភូមិបឹងកៅ ឃុំបែកចាន -ដកហូត:រថយន្ តPRIUS ស្លាកលេខភ្នំ ពេញ 2BC.5973 ទូរស័ព្ទ ២គ្រឿង ម៉ាក SAMSUNG កាបូប ៦បេ ម៉ូទ័រកាត់ដែក និងរ៉ូឡូភ្លើង។ ៦.ឈ្មោះ ឌី នាង ភេទប្រុស អាយុ ៤០ឆ្នាំ នៅផ្ជួល ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច។ ដកហូត ទូរស័ព្ទម៉ាកOPPO ៧.ឈ្មោះ មៀច សុធា ភេទប្រុស អាយុ ៤១ឆ្នាំ នៅភូមិអន្លង់ថ្លឹង ឃុំមហាសាំង ស្រុកភ្នំស្រួច ។

បច្ចុប្បន្នក្រុមជនសង្ស័យទាំង ១០នាក់ រួមនិងវត្ថុតាងត្រូវបាននគរបាល ជំនាញ កសាងសំណុំរឿង បញ្ជូនទៅអយ្យការអម សាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕
ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤

អត្ថបទទាក់ទង