លោក ហ្វា សាលី លេីឡេីងប្រាប់ដល់សារព័ព៌មានប្រជារាស្ត្រនៅថ្ងៃទី០២ តុលា នេះថា
- បានឃើញ:

#ប្រជារាស្ត្រ
លោក ហ្វា សាលី លេីឡេីងប្រាប់ដល់សារព័ព៌មានប្រជារាស្ត្រនៅថ្ងៃទី០២ តុលា នេះថា ——–
ការចរចាប្រាក់ឈ្នួលកម្មករនិយោជិតទូទាំងប្រទេស វាមិនងាយស្រួលដូចអ្នកអង្គុយចាំថានោះទេ ហើយវាក៏មិនងាយស្រួលនឹងដំឡើងផងដែរ គេត្រូវសិក្សា គ្រប់ជ្រុងជ្រោយលើលក្ខណះវិនិឆ្ឆ័យទាំង៧ សេដ្ឋកិច្ច និងកត្តាសង្គម តាមបែបវិទ្យាសាស្ត្រ ។ យើងត្រូវពិនិត្យស្ថានភាពប្រទេសជិតខាង ឬប្រទេសប្រកួតប្រជែងក្នុងតំបន់ លើវិស័យឧស្សាហកម្មកាត់ដេរ ស្បែកជើងនិងកាបូប ហើយក៏ត្រូវគិតពីភាពវិជ្ជមាននាពេលអនាគតលើវិស័យផ្សេងទៀត ដែលអាចពាំនាំការវិនិយោគបរទេស កាន់តែច្រើនលើវិស័យអេឡិត្រូនិច ជាដើម ។ ប្រាក់ឈ្នួលក៏ដូចគ្នាផងដែរ ជាមួយនឹងទឡ្ហីករណ៍ខាងលើខ្លះៗ ដែលយើងអាចនិយាយបានថា វាមិនអាចទាមទារតាមចិត្តយើងនឹកឃើញហើយនិយាយចេញមកនោះទេ។ បេីយេីងទាមទារលេីលេីសពីប្រទេសជិតខាង នោះអ្នកវិនិយោគ គេនឹងត្រូវចាកចេញទៅរកប្រទេសដែលមានប្រាក់ឈ្នួលទាបជាយេីងជាក់ជាមិនខាន ហេីយអ្នកវិនិយោគ គេមិនសូវខ្វល់ពីការគោរពច្បាប់ សិទ្ធិមនុស្ស ស្អីនោះឡេីយ ជាក់ស្តែង បច្ចុប្បន្នក្រុមហ៊ុនធំៗ របស់អាមេរិក និងជប៉ុន តៃវ៉ាន់ គេនាំគ្នាទៅវិនិយោគនៅប្រទេស វៀតណាម ជាដេីម ។
https://fb.watch/nqfjUCz3HU/?mibextid=cr9u03