រាជរដ្ឋាភិបាលគ្រោងនឹងរៀបចំឲ្យមានទារកដ្ឋាន និងមតេ្តយ្យសិក្សាសម្រាប់កូនកម្មករនិយោជិត នៅតាមរោងចក្រសហគ្រាស
- បានឃើញ:

យោងតាមសំណេរលេីបណ្តាញសង្គម ហ្វេសបុក នៅព្រឹកថ្ងៃទី០៧ ខែកុម្ភ: ឆ្នាំ២០២៤ លោក ហ្វា សាលី ប្រធាន សម្ព័ន្ធសហជីពជាតិ ថ្លែងថា
ខ្ញុំនៅតែយល់ឃេីញថា គោលដៅរបស់ រាជរដ្ឋា ភិបាលដែលនឹងរៀបចំឲ្យមានទារកដ្ឋាន និងមត្តេយ្យសិក្សា សម្រាប់កូនៗ កម្មករ និយោជិត វាពិតជាសំខាន់ណាស់ ដែលត្រូវរៀបចំឲ្យមាននៅក្នុងវិស័យវាយនភណ្ឌកាត់ដេរសំលៀកបំពាក់ ស្បែកជេីង និងសម្ភារធ្វេីដំណេីរ តែអ្វីដែលសំខាន់ជាងនេះ គឺមានកត្តាប្រឈមជាច្រេីន ដែលរាជរដ្ឋាភិបាលគួរពិចារណា÷
១-តេីកម្មករអាចយកកូនរបស់គេមកដាក់នៅទារកដ្ឋាន ឬមតេ្តយ្យដែរឬអត់?
២-តេីរដ្ឋគួរតែបង្កេីតឲ្យមានអាគារសម្រាប់កម្មករស្នាក់នៅមុន ឬសង់ទារកដ្ឋានមុន (បន្ទុកនិយោជក)?
៣-កម្មករនិយោជិតជិះឡានឈ្នួល ប្រជ្រៀតគ្នា តេីគាត់អាចយកកូនៗមកជាមួយបានទេ ឬតម្រូវតែកម្មករស្នាក់នៅផ្ទះជួល ?
៤-រដ្ឋគួរបង្កេីនការយកចិត្តទុកលេីសេវាសុខាភិបាល និងពង្រីកវិសាលភាព ក្នុងពិនិត្យ ថែទាំ និងព្យាបាល ជាពិសេស ផ្តល់បណ្ណ័(ហ្វ្រី) សម្រាប់កូនៗកម្មករនិយោជិត សម្រាប់ការពិនិត្យនិងព្យាបាល ទេីបប្រសេីរ និងទទួលបានការគាំទ្រយ៉ាងពេញទំហឹង ។
៥-ក្រសួងគួរពិនិត្យ ឡេីងវិញនូវសំណេីររបស់សហជីព ដែលធ្លាប់បានស្នេីសុំអាហារថ្ងៃត្រង់មួយពេល សម្រាប់កម្មករនិយោជិត (ក្រុមហ៊ុនខ្លះបានអនុវត្ត) ។
៦-រដ្ឋាភិបាលត្រូវពិចារណាលេីការដំឡើងប្រាក់ឈ្នួលជូនបងប្អូនកម្មករនិយោជិត សម្រាប់ឆ្នាំ២០២៥ឲ្យបានសមរម្យ ដេីម្បីឲ្យគួរគាត់មានលទ្ធភាពផ្ញេីប្រាក់ទៅផ្ទះ ផ្គត់ផ្គង់ការមេីលថែកូន ទឹកដោះ គោ និងម៉ែឪក្នុងការចិញ្ចឹមកូនៗនៅស្រុកកំណេីត
៧-ដេីម្បីបញ្ជៀសពីជិ:ឡានរួមគ្នាចង្អៀត រដ្ឋគួរពិចារណាដំឡេីងប្រាក់សោហ៊ុយធ្វេីដំណេីរបន្ថែម ។
ត្បិតថាជាគោលការណ៍ រាជរដ្ឋាភិបាលត្រូវតែបង្កើតឲ្យមានទារកដ្ឋាន និងមត្តេយ្យ ក្មេង ប៉ុន្តែអ្វីដែលចាំបាច់ចំពោះមុខ រដ្ឋត្រូវតែគិតគូរជាមុននូវបញ្ហាកង្វល់ទាំងនេះ ជៀសជាងការចំណាយមិនចំគោលដៅ ។
#សារព័ត៌មានប្រជារាស្ត្រ #BCRNews
០៧ កុម្ភ: ២០២៤