រថយន្ដមួយគ្រឿង បើកបរល្បឿនយ៉ាងលឿន វ៉ាជែងខ្វះការប្រុងប្រយ័ត្ន បានបុកចំពីមុខម៉ូតូ មួយគ្រឿង និង បន្ដ បុកផាស់អេប ពេញទំហឹង បណ្ដាលអោយ ក្មេងស្រីសិស្សសាលាម្នាក់ បានស្លា/ប់ និង ៣ នាក់ទៀត រងរបួស ធ្ងន់-ស្រាល ។
- បានឃើញ:

ករណីគ្រោះថ្នាក់ចរាចរមួយបានកើតឡើង ដែលបណ្ដាលឲ្យ ក្មេងស្រីសិស្សសាលាម្នាក់ បានស្លា/ប់ និង ៣ នាក់ទៀត រងរបួស ធ្ងន់-ស្រាល ។ ករណីនេះបានកើតឡើង នៅវេលាម៉ោង ១២:២០ នាទីថ្ងៃត្រង់ ថ្ងៃទី ៩ ខែ មីនា ឆ្នាំ ២០២៤ នេះ នៅចំនុច ផ្លូវជាតិលេខ៤ ក្នុងភូមិ កន្ទោកជើង សង្កាត់ កន្ទោក ខណ្ឌ កំបូល រាជធានី ភ្នំពេញ ។
ជនរងគ្រោះទី ១ ឈ្មោះ ផុន ស្រីណុច អាយុ ១២ឆ្នាំ បានស្លា/ប់ភ្លាមៗនៅកន្លែងកើតហេតុ
ជនរងគ្រោះទី ២ ឈ្មោះ ផុន ស្រីនាង អាយុ១៤ ឆ្នាំ បានរងរបួសធ្ងន់ ត្រូវបានបញ្ជួនទៅកាន់មន្ទីរពេទ្យ កុមារជាតិ ដើម្បីជួយសង្រ្កោះ ។ អ្នកទាំងពីរ ស្នាក់នៅ ក្នុងភូមិ កន្ទោកជើង សង្កាត់ កន្ទោក ខណ្ឌ កំបូល រាជធានី ភ្នំពេញ ។
ជនរងគ្រោះទី ៣ ឈ្មោះ ប៊ុន វិសាល ភេទប្រុស អាយុ ២៨ឆ្នាំ អ្នកបើកបរម៉ូតូ ត្រូវជាពូ ស្នាក់នៅភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍ សែនជ័យ(រងរបួសធ្ងន់)
ជនរងគ្រោះទី ៤ ឈ្មោះ ជុំ ចាន់វាសនា ភេទប្រុស អាយុ៣០ឆ្នាំ អ្នកបើកបរ ផាស់អេប ស្នាក់នៅភូមិត្រពាំងក្រសាំង សង្កាត់ចោម ចៅ៣ ខណ្ឌពោធិ៍សែនជ័យ ភ្នំពេញ(រងរបួសស្រាល) ។
ចំណែកឯតៃកុងបង្ករហេតុឈ្មោះ ជ្រុន ចន្ថារី ភេទប្រុស អាយុ ៣០ឆ្នាំ ស្នាក់នៅភូមិកៀនឃ្លាំង សង្កាត់កៀនឃ្លាំង ខណ្ឌជ្រោយចង្វារ (ឃាត់ខ្លួនបាន ) ។
មុនពេលកើតហេតុ គេឃើញមានរថយន្ដដឹកទឹកសុទ្ធ មួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 3E-2791 បានបើកបរយ៉ាងលឿន ពីកើតទៅលិច មកដល់ចំនុចកើតហេតុ បានប៊ូងចង្កួត គេចពីរថយន្ដកុងតឺន័រឆ្លងផ្លូវ ក៏ចូលចំណែកផ្លូវ ខាងឆ្វេងដៃ ក៏បុកចំពីមុខ ម៉ូតូ HONDA CUP ពណ៌ខៀវ ពាក់ផ្លាកលេខ ប.មានជ័យ 0512 ដែលកំពុងដឹកគ្នា និងបានកិន លើក្មេងស្រីរងគ្រោះ ហើយក៏ ជ្រុលទៅបុកផាស់អេប បណ្ដាលអោយ ក្រឡាប់ផាស់អេបតែម្ដង រួចក៏បន្ដបើករត់គេចពីកន្លែងកើតហេតុ ហើយក៏ត្រូវ ប្រជាពលរដ្ឋ ឃាត់រថយន្ដ និង តៃកុងឡានបាន ហើយក៏បានរាយការណ៏ទៅកាន់សមត្ថកិច្ច ។
ក្រោយកើតហេតុ នគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះវាស់វែង និង នាំខ្លួនអ្នកបើកបរ រថយន្ដបង្ករហេតុ ព្រមទាំង មធ្យោបាយទាំងអស់យកមក ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី ។ ចំណែកឯសាក/ស/ព ជនរងគ្រោះ ត្រូវបានប្រគល់ជូនសាច់ញាត្តិ យកទៅធ្វើបុណ្យនៅឯស្រុកកំណើត ខេត្តព្រៃវែង ៕
រូបភាព និង អត្តបទដោយ លោក មាស សុភាក់
និពន្ធនាយករង
#BCRNEWS #សារពត៌មានប្រជារាស្រ្ត