ប្រជាពលរដ្ឋប្រមាណជាង១៤០​គ្រួសារ​ ប្រមូលម្តុំជួបជុំគ្នាក្នុងបរិវេន​ វត្ត វាំងចាស់​ អំពាវនាវស្នេីសុំសម្តេច​តេជោ​ សម្តេចធិបតី និងសម្តេចព្រះសង្ឃរាជ​ ជួយអន្តរាគម​ ដល់ព្រះចៅអធិការ​វត្ត​ វាំងចាស់​ ព្រះនាម​ មួង​ ស្រឿង​ បានបន្តគង់នៅវត្តវាំងចាស់​ បន្តទៀត​

✎ អត្ថបទដោយ: Brocheareast Media
578

ព្រឹកថ្ងៃទី២៤​ ខែមេសា​ ឆ្នាំ២០២៤​ ប្រជាពលរដ្ឋប្រមាណជាង១៤០​គ្រួសារ​ ប្រមូលម្តុំជួបជុំគ្នាក្នុងបរិវេន​ វត្ត វាំងចាស់​ សង្កាត់វាំងចាស់​ ក្រុងឧដុង្គម៉ែជ័យ​ ខេត្តកំពង់ស្ពឺ​ បានស្រែកយំតវ៉ា​ អំពាវនាវស្នេីសុំសម្តេច​តេជោ​ សម្តេចធិបតី និងសម្តេចព្រះសង្ឃរាជ​ ជួយអន្តរាគម​ ដល់ព្រះចៅអធិការ​វត្ត​ វាំងចាស់​ ព្រះនាម​ មួង​ ស្រឿង​ បានបន្តគង់នៅវត្តវាំងចាស់​ បន្តទៀត​
កាលពីថ្ងៃទី២៣​ ខែមេសា​ ម្សិលមុិញ​ ក៏មានកិច្ចប្រជុំមួយដែលមានការចូលរួមពីក្រសួង​ធម្មការ​ និងសាសនា​ ក្រសួងវប្បធម៌​ និងវិចិត្រសិល្ប:​ អភិបាលក្រុងឧដុង្គម៉ែជ័យ​ កងកំលាំងសមត្ថកិច្ចជាច្រេីន​ និងព្រះសង្ឃប្រមាណ៦អង្គ​ រួមទាំងព្រះចៅអធិការផងដែរ​ បានបេីកកិច្ចប្រជុំមួយក្នុងបរិវេនវត្ត​ រីឯកំលាំងសមត្ថកិច្ចពុំអនុញ្ញាតឲ្យអ្នកសារព័ត៌មាន​ ទទួលបានព័ត៌មាននោះទេ​ ទាំងពេលបេីក​ និងបិទកិច្ចប្រជុំ​នោះ និងមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋបានចូលស្តាប់ដឹងឮ​ ថាតេីមានហេតុការអ្វីនោះឡេីយ ។
តាមកាបំភ្លឺរបស់ព្រះចៅអធិការវត្ត​ ព្រះអង្គមានសង្ឃដីកាថា​ កិច្ចប្រជុំនោះគឺពាក់ព័ន្ធករណីព្រះអង្គធ្វេីរបង​ និងប៉ះដីធ្លី​ បេតិកភណ្ឌជាតិ​ ដែលជាសម្បត្តិរដ្ឋដូចគ្នា​ ដែលព្រះអង្គមានបំណងជួយអភិរក្ស​ យ៉ាងណាមុិញ​ ព្រះចៅអធិការវត្តត្រូវបាន​ ក្រសួងធម្មការនិងសាសនា​ និងគណ:កម្មាធិការនៃអង្គប្រជុំសម្រេចបណ្តេញព្រះអង្គឲ្យទៅគង់នៅវត្តលង្កា​ ដែលមានឋាន:ជាព្រះសង្ឃធម្មតា​ នេះបេីតាមការលេីកឡេីងរបស់ព្រះចៅអធិការ​ មួង​ ស្រឿង​ ។
ចំណែកប្រជាពលរដ្ឋ​ និងពុទ្ធបរិស័ទ​ បញ្ជាក់ថា​ ព្រះចៅអធិការ​ មួង​ ស្រឿង​ ព្រះអង្គលោកបានខិតខំកសាងផ្លូវលំ​ជូនពលរដ្ឋ ការពារដីធ្លីវត្តនិងដីសម្បត្តិរដ្ឋជុំវិញទីនោះ​ ជួយសម្រួលទុក្ខលំបាករបស់ប្រជាពុទ្ធបរិស័ទ​ និងការខិតខំកសាងវត្តកាន់តែរីកចម្រេីន​ សម្រាប់ជាទីគោរពបូជា​ និងសម្រាប់ទេសចរណ៍​នាពេលខាងមុខ ។
ព្រះអង្គចៅអធិការ​ ក៏បានអំពាវនាវដល់គណ:ព្រះសង្ឃរាជ​ ប្រមុខរាជរដ្ឋាភិបាល​ មេត្តាជួយដល់ព្រះអង្គបានគង់នៅវត្តនេះបន្តទៀត​ ។
អង្គភាពសារព័ត៌មានប្រជារាស្ត្រ​ រងចាំការបភ្លឺករណីនេះ​ ពីសំណាក់ក្រសួងពាក់ព័ន្ធ​ ដេីម្បីឲ្យសាធារណ:ជនបានជ្រាបជាព័ត៌មានបន្ថែម​ ៕

រូបភាពច្រើនទៀត៖ BCR News

———————
អត្ថបទ:​ មាស​ សុភាក់
#សម្តេចព្រះសង្ឃរាជ​ #សម្តេចតេជោហ៊ុនសែន​ #សម្តេចហ៊ុនម៉ាណែត​ #សារពត៌មានប្រជារាស្រ្ត-BCRNews #មួងស្រឿង​ #វត្តវាំងចាស់​#ក្រុងឧដុង្គម៉ែជ័យ​ #ក្រសួងធម្មការនិងសាសនា​ #ក្រសួងយុត្តិធម៌​#ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ​ #ពលរដ្ឋ

អត្ថបទទាក់ទង