ឃាតករលាក់មុខសុទ្ធតែរបស់ឆ្ងាញ់!! នៅក្មេងឈឺច្រើន? ងាកឈឺៗ ឈឺគ្មានមូលហេតុ…?

✎ អត្ថបទដោយ: Brocheareast Media
593

របស់ដែលដាក់ចូលខ្លួន ដាក់ចូលពោះមិនមែនលេងសើចទេ ខ្លួនមនុស្ស ជីវិតមួយទាំងមូល មិនមែនគ្រឿងយន្តទេ។
ជីវិតរស់ដោយសារអាហារ ហើយបើអាហារមិនល្អ ចង់បានខ្លួនប្រាណល្អ ចង់បានជីវិតល្អមិច?

🚫អាហារបំពង= សម្បូរខ្លាញ់អាក្រក់ បង្ករោគបេះដូង រោគសរសៃឈាម រោគមហារីក..

🚫ភេសជ្ជៈមានជាតិស្ករខ្ពស់= ពុលដល់រាងកាយ ធ្វើឲ្យឡើងខ្លាញ់ធាត់ បង្កបញ្ហាឡើងចុះជាតិស្ករ ទឹកនោមផ្អែម…

🚫មីកញ្ចប់= មនុស្សជាច្រើនធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរមិនដឹងខ្លួនដោយសារញុាំមីញឹកញាប់។ មីកញ្ចប់មានសារធាតុគីមីច្រើន សារធាតុរក្សាទុក MSG.. ៘

🚫សាច់កែឆ្នៃ= មានសារធាតុគីមីខ្ពស់ខ្លាំង អាចបង្កឲ្យខូចក្រលៀន បេះដូង បង្កជម្ងឺមហារីក និងប្រភពជម្ងឺរាប់សិបមុខ។

🚫ជាតិអាល់កុល បារី vape= វាធ្វើឲ្យញៀន វាបោកខួរក្បាលឲ្យបង្កើតអ័រម៉ូនសប្បាយ ស្រួលខ្លួន (dopamine)។ ស្រាថ្លៃជួយសុខភាព ឲ្យតែមានជាតិអាល់កុល=ជាតិពុលសម្រាប់រាងកាយ វាមិនចំណេញទេព្រោះរបស់បូវមានច្រើនទៀតដែរមិនប៉ះពាល់។ សរុបមកពួកវាជាជាតិពុលដល់រាងកាយ ពុលសួត ពុលថ្លើម និងពុលដល់សរីរាង្កកាយទាំងមូល…។

សុទ្ធតែរបស់ឆ្ងាញ់ តែត្រូវរៀនកាត់ចិត្ត រៀនផ្លាស់ប្តូរទម្លាប់។ អេតមីនកាលនៅរៀនញុាំរាល់ថ្ងៃ តែលូវកាត់ចិត្ត៥ឆ្នាំហើយ យូរៗម្តង អត់ដែលឈឺទេ គ្រាន់ផ្តាស់សាយតឹងច្រមុះតិចតួចធ្លាប់។

Credit ម្ចាស់ដើមដោយលោក Ly Vanhorng

#សារព័ត៌មានប្រជារាស្ត្រ
ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤