ក្រុមតំណាងកម្មករ ១៦ និងកម្មករ និយោជិតនៃរោងចក្រ Y&W Garment Co.,Ltd បានអំពាវនាវ និងប្តឹងទៅអ្នកបញ្ជាទិញធំៗដេីម្បីឲ្យជួយរកយុត្តិ ធម៌ ឬស្វែករកការពិត

✎ អត្ថបទដោយ: Brocheareast Media
537

ក្រុមតំណាងកម្មករ ១៦ និងកម្មករ និយោជិតនៃរោងចក្រ Y&W Garment Co.,Ltd បានអំពាវនាវ និងប្តឹងទៅអ្នកបញ្ជាទិញធំៗដេីម្បីឲ្យជួយរកយុត្តិ ធម៌ ឬស្វែករកការពិត ថាតេីក្រុមហ៊ុន វ៉ាយ អេនដាប់ប៊ែលយូ ហ្គាមិន នេះជួបវិបត្តិគ្មានការបញ្ជាទិញ ឬមានបញ្ហាអ្វីមួយ និងស្នេីសុំទាមទារឲ្យម្ចាស់ម៉ាក ឬអ្នកបញ្ជាទិញធំៗ ដែលកម្មករបានខិតខំផលិតជូននោះ ជួយទូទាត់សំណងផងដែរ ហេីយការទាមទារខាងលេីនេះក្រុមតំណាងកម្មករ អះអាងថាពួកគេបានពឹងពាក់ឲ្យអង្គការសង់ត្រាល់ជួយប្តឹងជូនពួកគេ នេះបេីយោងតាមទំព័រហ្វេកបុក សហជីពការពារសិទ្ធិកម្មករ Y&W ។

លោក ហ្វា សាលីប្រធានសម្ព័ន្ធសហជីពជាតិ បានផ្តល់បទសម្ភាសយ៉ាងដូច្នេះថា : ទី១- ខ្ញុំគិតវារឿងមួយសមហេតុផល ម្យ៉ាងដែរ ដេីម្បីបញ្ជាក់ការពិតជុំវិញការរត់ចោលកម្មករដោយគ្មានការទទួលខុសត្រូវ អំពីសំណាក់ថៅកែក្រុមហ៊ុននេះ ថាតេីថៅកែគាត់ក្ស័យធន គ្មានការបញ្ជាទិញឬជាលេសទៅបេីកក្រុមហ៊ុនផ្សេង ដេីម្បីបំបាត់អតីតភាពកម្មករ ។
ទី២- អ្នកបញ្ជាទិញធំៗក៏ជាផ្នែកមួយនៃការជួយជ្រោមជ្រែង និងផ្តល់នូវសំណងខ្លះដែរពីព្រោះសំលៀកបំពាក់ដែលកម្មករខិតខំផលិត វាធ្វេីឲ្យអ្នកបញ្ជាទទួលបានប្រាក់ចំណេញយ៉ាងសម្រេីមផងដែរ ជាមួយនឹងតម្លៃដែលទាបដែលបានដាក់ឲ្យកម្មករខ្មែរដេរ ឬផលិត ដូចនេះភាគីអ្នកបញ្ជាទិញគួរគិតគូរ ករណីនេះ ។
ទី៣- ខ្ញុំគាំទ្រឲ្យអង្គការសង់ត្រាល់នេះជួយដល់កម្មករ តែត្រូវផ្តល់នូវរបាយការណ៍ពិតជាក់ស្តែងរបស់កម្មករ និងរបាយការណ៍ពិតត្រឡប់មកវិញផងដែរ បន្ទាប់បានប្តឹងទៅអ្នកបញ្ជាទិញឬទទួលបានចម្លេីយពីអ្នកបញ្ជាទិញ ។

លោក ហ្វា សាលី បន្តថាមានកត្តាជាច្រេីនដែលធ្វេីឲ្យក្រុមហ៊ុននេះបិទ ទ្វា ដោយយេីងអាចសន្និដ្ឋានបាន ដូចជា បញ្ហាសេដ្ឋកិច្ចសកល ចាប់តាំងពីសម័យកូវីដ ១៩ បន្តមកកេីតសង្រ្គាមរ៉ុស្សី និងអ៊ុយក្រែន មិនមានការបញ្ជាទិញ ឬការបញ្ជាទិញតិច ក្រុមហ៊ុនខាតបង់ច្រេីន តម្រូវការខ្ពស់ ជួនកាលអាចបណ្តាលមកពី ការប្តឹងផ្តល់ច្រេីនទៅអ្នកបញ្ជាទិញ របស់ភាគីសហជីព ដែលមានអង្គការសង់ត្រាល់នេះនៅពីក្រោយ ដែលជាផ្នែកមួយដែលធ្វេីឲ្យបាត់បង់ការបញ្ជាទិញដោយមិនដឹងខ្លួន ដោយហេតុផលមួយនេះ ។
យ៉ាងណាមុិញលោកបានអំពាវនាវដល់កម្មករនិយោជិតទាំងអស់ រក្សាភាពស្ងប់ស្ងាត់រងចាំយន្តការដោះស្រាយ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវះ និងសូមឲ្យបងប្អូនកម្មករនិយោជិត រកការងារថ្មីធ្វេីសិន តាមរយ:ក្រុមការងារនៃ ទីភ្នាក់ងារជាតិនិងមុខរបរ NEA ជៀសវាងការបាត់បង់ប្រាក់ចំណូល ផ្គត់ផ្គង់គ្រួសារ ៕

ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤
អត្ថបទ : ម៉ៃ យ៉ា
#សារព័ត៌មានប្រជារាស្ត្រ #កមមករY&W #HENGSour

អត្ថបទទាក់ទង