ក្រសួងការងារប្រកាសថាករណីអគ្គិភ័យនៅរោងចក្រ យី ដា ហ្គា មុិន កម្មការិនីម្នាក់ ស្លាប់ និង រងរបួស ២០ នាក់
- បានឃើញ:

រាជធានី ភ្នំពេញ ៖ ក្រសួង ការងារ និង បណ្តុះបណ្តាល វិជ្ជាជីវៈ នៅ យប់ ថ្ងៃ ទី ១៨ ខែមករា ឆ្នាំ ២០២៤ នេះ បាន ចេញ សេចក្តី ប្រកាស ព័ត៌មាន ស្តី ពី ករណី ឧបទ្ទវហេតុ អគ្គិភ័យ នៅ រោងចក្រ យី ដា ហ្គា មេន Yi Da Manufacturer Co;Ltd ស្ថិត នៅ ភូមិ ឬ ស្សី ស្រុក ឃុំ ឈើទាល ស្រុក កៀនស្វាយ ខេត្តកណ្តាល បណ្តាល ឲ្យ កម្មការិនី ស្លា . ប់ម្នាក់ និង រង របួសស្រាល ចំនួន ២០ នាក់ សរុប ចំនួន ២១ នាក់ ( ស្រី ៤ នាក់ ) ។
ក្រសួង ការងារ និង បណ្តុះបណ្តាល វិជ្ជាជីវៈ បានអោយ ដឹង ថា នា ថ្ងៃ ព្រហស្បតិ៍ ទី ១៨ ខែមករា ឆ្នាំ ២០២៤ វេលា ម៉ោង ៦ និង ៤០ នាទី ព្រឹក មាន ករណី អគ្គិភ័យ ឆាបឆេះ ឃ្លាំង ស្តុក ទុក និង ចែកចាយ សារធាតុ គីមី សម្រាប់ បោកគក់ នៃ រោងចក្រ យី ដា ហ្គា មេន ដែល មាន អាសយដ្ឋាន ស្ថិត នៅ ភូមិ ឬ ស្សី ស្រុក ឃុំ ឈើទាល ស្រុក កៀនស្វាយ ខេត្តកណ្តាល ។ ឧបទ្ទវហេតុ អគ្គិភ័យ នេះ បាន បង្ក ឱ្យ មាន កម្មករនិយោជិត រង គ្រោះ សរុប ចំនួន ២១ នាក់ ( ស្រី ៤ នាក់ ) ក្នុង នោះ រង របួសស្រាល ចំនួន ២០ នាក់ និង ស្លាប់ ចំនួន ១ នាក់ បន្ទាប់ ពី ប ញ្ចូ ន ទៅ ដល់ មន្ទីរពេទ្យ ។
ក្រសួង ការងារ និង បណ្តុះបណ្តាល វិជ្ជាជីវៈ អោយ ដឹង បន្ត ថា កម្មករនិយោជិត ទាំងអស់ បាន ទទួល ការ ជួយ សង្គ្រោះ ពី អាជ្ញា ធរមាន សមត្ថកិច្ច និង មន្ត្រី គ្រប់ អង្គភាព ពាក់ព័ន្ធ នៃ ក្រសួង ការងារ និង បណ្តុះបណ្តាល វិជ្ជាជីវៈ ដោយ យកចិត្តទុកដាក់ បំផុត គិត ត្រឹម វេលា ម៉ោង ៦ និង ៣០ នាទី ល្ងាច នេះ ជន រង គ្រោះ ចំនួន ១៧ នាក់ បាន កំពុង សម្រាក ព្យាបាល នៅ មន្ទីរពេទ្យ បង្អែក ជ័យ ជំនះ និង ចំនួន ២ នាក់ នៅ មន្ទីរពេទ្យ បង្អែក កៀនស្វាយ រីឯ ជន រង គ្រោះ ចំនួន ១ នាក់ ទៀត ដែល សម្រាក នៅ មណ្ឌល សុខភាព ឈើទាល មាន អាកា រៈ ធូរស្រាល និង បាន វិល ត្រឡប់ ទៅ គេហដ្ឋាន វិញ ។ ដោយឡែក សព ជន រង គ្រោះ សមត្ថកិច្ច បាន ប្រគល់ ជូន ក្រុម គ្រួសារ នៃ សព ដើម្បី រៀបចំ ពិធីបុណ្យ តាម ប្រពៃណី ។
ក្រសួង ការងារ និង បណ្តុះបណ្តាល វិជ្ជាជីវៈ តាម រយៈ បេឡា ជាតិ សន្តិសុខ សង្គម សាខា ខេត្តកណ្តាល បាន រៀបចំ វិភា ជន៍ បូជាសព ផ្នែក ហានិភ័យ ការងារ ចំនួន ១០ លាន រៀល ប្រគល់ ជូន គ្រួសារ សព និង បន្ត ជួយ ដោះស្រាយ ទុក្ខ លំបាក របស់ កម្មករនិយោជិត ជា ជន រង គ្រោះ ដែល កំពុង សម្រាក ព្យាបាល នៅ តាម មូលដ្ឋាន សុខាភិបាល និង ក្រុម គ្រួសារ ស្រប តាម ច្បាប់ ស្តី ពី របប សន្តិសុខ សង្គម ។
ក្រសួង សូម ចូលរួម រំលែក ទុក្ខ ដ៏ ក្រៀមក្រំ និង អាណិត ស្រលាញ់ ជាទី បំផុត ជាមួយ ក្រុម គ្រួសារ និង ញាតិ មិត្ត ទាំងអស់ នៃ សព ហើយ សូម ជូនពរ ដល់ អ្នក រង របួស ទាំងអស់ ឆាប់ បានជា សះស្បើយ ។
ទន្ទឹម នឹង នេះ ក្រសួង ការងារ និង បណ្តុះបណ្តាល វិជ្ជាជីវៈ នឹង រៀបចំ ដឹកនាំ កិច្ចប្រជុំ អន្តរក្រសួង ជាមួយ ក្រសួង ស្ថាប័ន ពាក់ព័ន្ធ ដើម្បី ដាក់ ចេញ នូវ វិធានការ និង យុទ្ធនាការ រួម គ្នា ក្នុង ការ បង្ការ ទប់ស្កាត់ និង ដោះស្រាយ បញ្ហា គ្រោះ អគ្គិភ័យ ដែល អាច កើត មាននៅ តាម សហគ្រាស គ្រឹះស្ថាន ជាយថាហេតុ ។
បើ តាម របាយការណ៍ របស់ ស្នងការដ្ឋាន នគរបាល ខេត្តកណ្តាល បាន បញ្ជាក់ ថា ក្នុង ករណី អគ្គិភ័យ នេះ បណ្តាល ឲ្យ ខូចខាត អគារ ១ កន្លែង និង សម្ភារៈ នៅ ខាងក្នុង អគារ ជា ច្រើន និង មានកម្ម ការិនី ១ នាក់ បាន ស្លាប់ ឈ្មោះ សុខ ឆវី ភេទ ស្រី អាយុ ៣៣ ឆ្នាំ ជនជាតិ ខ្មែរ មាន ទីលំនៅ ភូមិ ឈើទាល ២ ឃុំ ឈើទាល ស្រុក កៀនស្វាយ ខេត្តកណ្តាល និង មាន អ្នក ដែល ជួយ ពន្លត់ ចំនួន ៤ នាក់ ទៀត មាន បញ្ហា ថប់ដង្ហើម ត្រូវ បាន រថយន្ត សង្គ្រោះ ដឹក យក ទៅ មន្ទីរពេទ្យ បង្អែក ជ័យ ជំនះ ក្រុង តា ខ្មៅ មាន ដូច ខាងក្រោម ៖ ១- ឈ្មោះ សោម ប៊ុ ន ថា ត ភេទ ប្រុស អាយុ ៤២ ឆ្នាំ មាន ទីលំនៅ ភូមិ រទាំង ឃុំ ភូមិធំ ស្រុក កៀនស្វាយ , ២- ឈ្មោះ សួន ម៉ៅ ភេទ ប្រុស អាយុ ២៩ ឆ្នាំ នៅ ភូមិ ព្រែក ថ្មី សង្កាត់ ព្រែក ថ្មី ខណ្ឌ ច្បា អំពៅ , ៣- ឈ្មោះ សៀង វុ ធ្ធិ ភេទ ប្រុស អាយុ ៣៧ ឆ្នាំ នៅ ភូមិ ឈើទាល ២ ឃុំ ឈើទាល ស្រុក កៀនស្វាយ , ៤- ឈ្មោះ សាំង រិ ទ្ធី ភេទ ប្រុស អាយុ ២៥ ឆ្នាំ នៅ ភូមិ ឈើទាល ឃុំ ឈើទាល ស្រក កៀនស្វាយ ។ អគ្គិភ័យ ខាងលើ នេះ ត្រូវ បាន ពន្លត់ ១០០% នៅ ម៉ោង ៩ និង ៥០ នាទី ព្រឹក ។
អាជ្ញាធរប្រើប្រាស់ រថយន្ត ពន្លត់ អគ្គិភ័យ ចំនួន ១៥ គ្រឿង រួមមាន ៖ រថយន្ត ស្នងការ ខេត្ត ០២ គ្រឿង , រថយន្ត អធិការដ្ឋាន ស្រុក ០១ គ្រឿង , រថយន្ត ក្រសួងមហាផ្ទៃ ០២ គ្រឿង , រថយន្ត បុរី ប៉េង ហួត ០២ គ្រឿង , រថយន្ត កោះន រា ០២ គ្រឿង , រថយន្ត បញ្ជាការ ដ្ផា ន អង្គរក្ស ០២ គ្រឿង , រថយន្ត រដ្ឋបាល ខណ្ឌ ច្បារ អំពៅ ០១ គ្រឿង , រថយន្ត ស្រា បៀរ ម៉ា ឌ្រី ត ០១ គ្រឿង , រថយន្ត អង្គភាព ពន្លត់ អគ្គិភ័យ 711 ចំនួន ០២ គ្រឿង , រថយន្ត សង្គ្រោះ មាន ចំនួន ១០ គ្រឿង , រថយន្ត ពេទ្យ ស្នងការដ្ឋាន នគរបាល ខេត្ត ០១ គ្រឿង , រថយន្ត មណ្ឌល សុខភាព ឃុំ ឈើទាល ០១ គ្រឿង , រថយន្ត មណ្ឌល សុខភាព សង្កាត់ សិ ត្បូ ០១ គ្រឿង , រថយន្ត មន្ទី ពេទ្យ បង្អែក ខេត្ត ០១ គ្រឿង , រថយន្ត មន្ទី ពេទ្យ បង្អែក ស្រុក ០១ គ្រឿង , រថយន្ត សង្គ្រោះ មន្ទីរពេទ្យ បង្អែក ស្រុក ស្អាង ០១ គ្រឿង , រថយន្ត ពេទ្យ ឃុំ សំរោង ធំ ០១ គ្រឿង , រថយន្ត ពេទ្យ ឃុំ គគីរ ធំ ០១ គ្រឿង , រថយន្ត ពេទ្យ ឃុំ គគីរ ០១ គ្រឿង , រថយន្ត ពេទ្យ ឃុំ បន្ទាយដែក ០១ គ្រឿង ៕
#សារព័ត៌មានប្រជារាស្ត្រ
#BCR News
ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤