ក្រសួងការងារ​ បានចាប់ផ្តេីមបេីកប្រាក់អតីតភាពការងារជូនកម្មករនិយោជិត​ រោងចក្រ​ Y&W Garment នារសៀលម៉ោង១​ ថ្ងៃទី២២​ ខែមីនា​ ឆ្នាំ២០២៤​ មុនថ្ងៃកំណត់មួយថ្ងៃ​ ។

✎ អត្ថបទដោយ: Brocheareast Media
559

ក្រសួងការងារ​ បានចាប់ផ្តេីមបេីកប្រាក់អតីតភាពការងារជូនកម្មករនិយោជិត​ រោងចក្រ​ Y&W Garment នារសៀលម៉ោង១​ ថ្ងៃទី២២​ ខែមីនា​ ឆ្នាំ២០២៤​ មុនថ្ងៃកំណត់មួយថ្ងៃ​ ។

ក្រុមកម្មករនិយោជិតនៃក្រុមហ៊ុន​ Y&W បានអបអរសាទរ​ ចំពោះចំណាត់ការរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ:​ ដែលបានរៀបចំបេីកលុយអតីតភាពមុនថ្ងៃកំណត់​ ដែលត្រូវបេីកនៅថ្ងៃទី២៣​ ខែមីនា​ ឆ្នាំ២០២៤​ នៅសាលាខណ្ឌដង្កោ​ ។

យោងតាមប្រសាសន៍អ្នកពាក្យក្រសួងការងារ​ លោកកត្តា​ អន​ និងក្រុមកម្មករលេីកឡេីងដូចគ្នាថា​ ក្រសួងការងារ​ ដោះស្រាយបានឆាប់រហ័ស​ និងមានការរៀបចំច្បាស់លាស់​ មានឡានក្រុងចំនួន៥ដឹកជញ្ជូនកម្មករទៅមក​ មានទឹក​សុទ្ធ​ នំបុ័ង​ និងក្រុមសង្គ្រោះបឋមថែមទៀត​ផង ។

កម្មករនិយោជិត​ បានសម្រុកមកផ្ទៀងផ្ទាត់ឈ្មោះ​ នឹងផ្ទៀងផ្ទាត់ប្រាក់អតីតភាពដែលក្រសួងការងារផ្តល់ជូន​ស្របច្បាប់ដែលមានចំនួន​ ០៤មាត្រា​ គឺ​មាត្រា៧៥​ .១១៦​ .១៦៦.និងមាត្រា៨៩​ នៃច្បាប់ស្តីពីការងារ​ ។

សូមបញ្ជាក់ថា​ កម្មករនិយោជិតដែលបម្រេីការងារក្នុងរោងចក្រ​ Y&W មានចំនួនសរុប​ ៤៨៩៨នាក់​ ។

អត្ថបទ​:​ មាស​ សុភាក់
#សារព័ត៌មានប្រជារាស្ត្រ

អត្ថបទទាក់ទង